Tuesday, June 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ ៖ បញ្ហា​គ្រឿងញៀន​ឧក្រឹដ្ឋជន​នៅតែ​ប្រើប្រាស់​កលល្បិច កាន់តែ​ពិសពុល​ជាង​មុន​

spot_img

​ភ្នំពេញ​ ៖ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងថា បញ្ហា​គ្រឿងញៀន​ពិភពលោក មិន​មាន​សញ្ញា​ថមថយ​ទេ ដោយ​ឧក្រឹដ្ឋជន​នៅតែ​ប្រើប្រាស់​កលល្បិច កាន់តែ​ពិសពុល​ជាង​មុន​ក្នុងការ​ចរាចរ​ដឹក​ជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ទៅ​កាន់​ទីផ្សារ​ប្រើប្រាស់​។​

​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មាន​ប្រសាសន៍​បែប​នេះ នៅ​កិច្ចប្រជុំ ពិនិត្យ​លើ​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ ឆមាស​ទី​២ ឆ្នាំ​២០១៨ ។​

​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ថា របៀបវារៈ នៃ​កិច្ចប្រជុំ​មានៈ ១.​មតិ​សំណេះ​សំណាល​​និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​ចុះ​ជួយ​ការងារ​បក្ស​គ្រប់​មូលដ្ឋាន នៅក្នុង​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។ ២.​ត្រួតពិនិត្យ​លើ​ការរៀបចំ​សេចក្ដីព្រាង​ផែនការ​ជាតិ​៥​ឆ្នាំ ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩-២០២៣ ដោយ​នាយកដ្ឋាន​ផែនការ និង​បណ្ដុះបណ្ដាល ។ ៣.​ការត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី កម្ពុជា​-​ថៃ ដោយ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ។ ៤.​ឆ្លង​របាយការណ៍ ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ ឆមាស​ទី​២​ឆ្នាំ​២០១៨ ។​

​ក្នុងឱកាស​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​បន្ថែមទៀតថា តាមរយ​:​សកម្មភាព​ខាងលើ​កម្ពុជា នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់ ពី​ការ​ចរាចរ​គ្រឿងញៀន ឆ្លងកាត់​ពី​បណ្តា​ប្រទេស​នានា ទាំង​ក្នុង​អនុតំបន់ តំបន់ និង​អន្តរជាតិ​។​

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆមាស​ទី​១ អាជ្ញាធរ​ជាតិ និង​វិស័យ​ឯកជន បាន​បញ្ជូន​សារ​អប់រំ​ពី​គ្រោះថ្នាក់ នៃ​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​បាន​ជា​ច្រើន​លាន​នាក់ ពង្រីក​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន តាម​ប្រព័ន្ធ​សុខាភិបាល​មាន​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​បាន​ចំនួន​៤១៩​កន្លែង បង្ក្រាប​បទល្មើស​ចំនួន​៣៦៣០​ករណី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×