បន្ទាយមានជ័យ ៖ បុរសម្នាក់ដើរដាក់អន្ទាក់សត្វ តាមបន្ទាត់ព្រំដែនជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងទាំងពីរ របួសធ្ងន់ពេញខ្លួន នៅវេលាម៉ោង១និង៤០នាទីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅតាមបន្ទាត់ព្រំដែន ចន្លោះបង្គោលលេខ២៧-២៨ ស្ថិតភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អឿន នី ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកអំពិល ខេត្តឧត្តរមានជ័យ។
មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះបានដើរដាក់អន្ទាក់សត្វ តាមព្រៃក្បែរព្រំដែនមានគ្នា២ទៅ៣នាក់ បានចូលព្រៃ ដាក់អន្ទាក់សត្វ បានជាន់មីនបណ្តាលផ្ទុះដាច់ជើងទាំង២ និងរបួសធ្ងន់ពេញខ្លួន ហើយត្រូវបានអ្នកទៅជាមួយ យកអង្រឹងសែងចេញពីព្រៃ ហើយរថយន្តសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ៕ ដោយ ៖ បញ្ញាស័ក្តិ