ខេត្តកំពង់ចាម: “សូមស្នើព្រះមេគណព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការទាំងអស់ មេត្តាបន្តជួយដល់រដ្ឋបាលខេត្តក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព “នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនារសៀលថ្ងៃទី២៩មករាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣១ ដោយធ្វើឡើងដោយសារសន្និសិទ្ធសាលាខេត្ត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមមានប្រសាសន៍ដោយគូសបញ្ជាក់ថា:
សូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តនិងមន្ត្រីសង្ឃខេត្តកំពង់ចាម ដែលមានកិច្ចសហការល្អរវាងដឹកនាំនិងគ្រប់គ្រងវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តកំពង់ចាម ឲ្យមានលក្ខណៈល្អប្រសើរនិងមានវឌ្ឍនភាព។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ប្រមុខថ្នាក់ដឹកនាំរបស់យើងមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។តែងតែលើកឡើងថាព្រះពុទ្ធសាសនាពិតជាមានតួនាទីសំខាន់ណាស់។នៅក្នុងការជួយជំរុញដល់ដំណើរឆ្ពោះទៅមុខរបស់សង្គមខ្មែរ។តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនិងបន្តទៅអនាគត។ជាការពិតបន្ទាប់ពីសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទសវត្សរ៍បានបញ្ចប់ទៅ។មាតុភូមិរបស់យើងបានទទួលបាននៅសុខសន្តិភាពដ៏ពេញលេញនៅគ្រប់ទិសទីក្រោមពន្លឺចែងចាំងនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន ជាអ្នកមគ្គុទ្ទេសឯកស្ថាបនិកសន្តិភាពធ្វើឲ្យប្រទេសជាតិយើង ទទួលបាននូវវឌ្ឍនភាពលើគ្រប់វិស័យ។ព្រះពុទ្ធសាសនាដែលត្រូវបានបំផ្លាញខ្ទេចទីដល់ឬសគល់គ្មានសល់អ្វីសោះក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ក៏ត្រូវបានស្ដារនិងកសាងជាថ្មីឡើងវិញធ្វើឲ្យមានការរីកចម្រើនក្នុងជំហានមួយដ៏គួរឲ្យកត់សម្គាល់។ជាមួយនោះក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គពុទ្ធសាសនិកគ្រប់រូបដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលបន្តទ្រទ្រង់និងកសាងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនសមស្របនិងស្ថានភាពសង្គម។ខ្មែរមានជំនឿរួមគ្នាលើព្រះពុទ្ធសាសនាទើបខ្មែរគ្រប់ភាគីនៃជម្លោះទាំងអស់អាចអង្គុយនៅតុចរចាជាមួយគ្នាស្វែងរកសន្តិភាពជូនជាតិបាន។ព្រះពុទ្ធសាសនាបានជួយសង្គមខ្មែរយើងក្នុងការថែរក្សាក្បួនច្បាប់ទំនៀមទម្លាប់ប្រពៃណីវប្បធម៌អក្សរសាស្ត្រដ៏ផូបផងរបស់យើង។ហើយរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ទោះបីជាស្ថិតនៅក្រោមការគំរាមកំហែងដោយសង្គ្រាមនៃប្រវត្តិសាស្ត្រយ៉ាងណាក៏ដោយ។ព្រះពុទ្ធសាសនាបានជួយបណ្ដុះបណ្ដាលធនធានមនុស្សនិងអប់រំសីលធម៌ចរិយាធម៌ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់មានន័យថាបានជួយផលិតពលរដ្ឋល្អជូនដល់សង្គមជាតិយ៉ាងដូច្នោះ។ព្រះពុទ្ធសាសនាបានដើរតួនាទីជាទីពំនឹងខាងផ្នែកផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ដែលចំណុចនេះខាងផ្នែកអាណាចក្រពុំអាចជំនួសបានឡើយ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា យោងតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោសែន អតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែបានរំលឹកជាញឹកញាប់ដល់ថ្នាក់ដឹកនាំសង់គ្រប់គណៈនិកាយគ្រប់ជាន់ថ្នាក់សូមឲ្យមានការរួបរួមសាមគ្គីធ្វើជាគំរូល្អដល់ពុទ្ធសាសនិកសំដៅលើកកម្ពស់ការប្រតិបត្តិព្រះពុទ្ធសាសនានិងគុណតម្លៃផ្នែកសីលធម៌វប្បធម៌ជាតិយើងឲ្យបានកុំកើននិងកំពង់ស្ថិតថេរចេរកាលដោយប្រកាន់យកពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌និងស្មារតីជម្រុះចោលគំនុំការចរណៃឈ្នានីនិងអំពើហិង្សា។ដើម្បីសម្រេចទិសដៅនេះវត្តអារាមព្រះសង្ឃមានភារកិច្ចសំខាន់ណាស់ក្នុងការដើរតួនាទីជាស្នូលខាងប្រតិបត្តិជាគំរូនិងធ្វើជាគ្រូ។ក្នុងការផ្សព្វផ្សាយធម៌វិន័យព្រះពុទ្ធសាសនានិងជាមជ្ឈមណ្ឌលសាមគ្គីឯកភាពជាតិរបស់សង្គមជាតិ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី









