Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របកគំហើញ​ថ្មី ៖ ត្បូង​ពេជ្រ​ពណ៌​ខៀវ ត្រូវបាន​បង្កើតឡើង​ពី​មហា​សាគរ​… បុរាណ​

​អ្នកវិទ្យាសាស្ត្រ​សញ្ជាតិ​អាមេរិក ២​រូប នៃ​វិទ្យាស្ថាន​ត្បូង​ពេជ្រ​វិទ្យា​អាមេរិក (GIA) និង​លោក Fabrizio Nestola សញ្ជាតិ​អ៊ីតាលី នៃ​សកល​វិទ្យាល័យ Padua អ៊ីតាលី ថ្មីៗ​នេះ​បាន​រកឃើញ​យន្តការ នៃ​ការកកើត ត្បូង​ពេជ្រ​ខៀវ​ដ៏​មានតម្លៃ ។​

​ត្បូង​ពេជ្រ​ពណ៌​ខៀវ Hope ដ៏​ល្បីល្បាញ ។​

​និក្ខេបបទ​ស្រាវជ្រាវ​នេះ ត្រូវបាន​ប្រកាស​ផ្សាយ​លើ​គ្រប​នៃ​ទស្សនា​វ​ដ្តី Nature ។​

​បណ្តា​ត្បូង​ពេជ្រ​ពណ៌​ខៀវ ស្រដៀង​នឹង​ត្បូង​ពេជ្រ Hope ដ៏​ល្បីល្បាញ ត្រូវបាន​បណ្តា​មហាសាគរ “​ជ្រលក់​ពណ៌​” តាមរយៈ​អង្គធាតុ Boron ដែល​មាន​នៅក្នុង​ទឹក នា​ជម្រៅ​ពី 410 Km ដល់​ជាង ៦៦០ គីឡូម៉ែត្រ ដោយ​ចលនា​ប្តូរ​ទី​នៃ​ស្រទាប់​ភូ​កុព្ព​សាស្ត្រ​ផែនដី ។​

​ត្បូង​ពេជ្រ​ទាំងអស់នេះ នៅ​ជា​ភស្តុតាង​បញ្ជាក់​អំពី​យន្តការ​កកើត​នៃ​ស្រទាប់ផែនដី ។​

​តាម​អ្នកស្រាវជ្រាវ Smith ត្បូង​ពេជ្រ​ខៀវ មានតម្លៃ​ដ៏​ខ្ពស់​ហេតុនេះ វា​ពិតជា​លំបាក​ក្នុង​ការ​យក​វា​មក​ស្រាវជ្រាវ ។​

​ក្រៅពីនោះ គេ​កម្រ​រកឃើញ​បណ្តា​អង្គធាតុ​នេះ​មាន​ក្នុង​ត្បូង​ពេជ្រ​ធម្មតា ។ សារធាតុ​រ៉ែ​ទាំងនេះ ស្ថិតនៅ​ក្នុង​ផ្ទាំង​ថ្ម​ដែល​ត្បូង​ពេជ្រ​កកើតឡើង ហើយ​ផ្ទុក​នូវ​ព័ត៌មាន​យ៉ាងសំខាន់​អំពី​របៀប​ដែល​វា​ត្រូវបាន​បង្កើតឡើង ។​

​ដើម្បី​សន្និដ្ឋាន​បណ្តា​សារធាតុ​មាន​ក្នុង​ស្រទាប់​ពេជ្រ ៤៦​គ្រាប់ ត្រូវបាន​យកមក​ដើម្បី​ស្រាវជ្រាវ និង​គណនា​ពី​ជម្រៅ ដែល​ពួក​វា​កកើត ក្រុម​អ្នកស្រាវជ្រាវ​បាន​ពឹងពាក់​លើ​ឧបករណ៍​វិភាគ​វត្ថុ X-Ray ។​

​លទ្ធផល​នៃ​ការវិភាគ​របស់​សារធាតុ “​ជាប់គាំង​” ក្នុង​ត្បូង​ពេជ្រ​ខៀវ មាន​ប្រភព​មក​ពី​ទ្វីប​អាហ្វ្រិក ឥណ្ឌា អាមេរិក​ខាងត្បូង និង Borneo បង្ហាញឲ្យឃើញថា គ្រាប់ពេជ្រ​ទាំងនោះ​ត្រូវបាន​កកើត​ពី​ខាង​ក្នុង​បណ្តា​ផ្ទាំង​ថ្ម​ធំៗ ពេល​វា​ប្រាស្រ័យ​នឹង​លក្ខខណ្ឌ សម្ពាធ​ព្រមទាំង​សីតុណ្ហភាព​ដ៏​ខ្លាំង ជាអាទិ៍ ក្នុង​ជម្រៅ​ពី ៤១០-៦៦០ គីឡូម៉ែត្រ ។​

​ប្រការ​នេះ​មានន័យ​ថា ពួក​វា​ត្រូវ​បាន​បង្កើតឡើង​នៅ​ចំណុចប្រសព្វ​គ្នា​រវាង​ស្រទាប់ manti ខាងលើ និង manti ខាងក្រោម ស្ថិតនៅ​ចន្លោះ នៃ​ស្រទាប់​សំបក​ផែនដី និង​ស្នូល​របស់​ផែនដី ។​

​រីឯ​ត្បូង​ពេជ្រ​ធម្មតា​វិញ វាក​កើត​ក្នុង​ជម្រៅ​ប្រមាណ​តែ ១៥០-២០០ គីឡូម៉ែត្រ ប៉ុណ្ណោះ ។​

​នៅ​មាន​បញ្ហា​ច្រើន​ទៀត​ទាក់ទិន​នឹង​បច្ចេកទេស​ស៊ីជម្រៅ ។​

​ការសិក្សា​អំពី​ត្បូង​ពេជ្រ​ខៀវ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការស្វែងយល់​អំពី​របៀប​ដែល​ផែនដី បាន​ប្រែប្រួល​បែបណា​ខ្លះ​ទៅ​តាម​ពេលវេលា ហើយ​វា​ក៏​ជា​ភស្តុតាង​ថ្មី​មួយ​ផ្សេង​ទៀត​ពី​ការកកើតឡើង​នៃ​ស្រទាប់ផែនដី ។​

​ការ​សិក្សា​ក៏​បាន​បង្ហាញថា សារធាតុ​រ៉ែ សម្បូរ​ទឹក មាន​វត្តមាន​នៅ​កម្រិត​ជម្រៅ​ជ្រៅ​ជាង​អ្វីដែល​យើង​បាន​យល់​មុន​នោះ ហើយ​ប្រការ​នេះ ក៏​បង្ហាញឲ្យឃើញថា ទឹក​អាច​ត្រូវបាន​បង្កើតឡើង​នៅ​ជម្រៅ​ជ្រៅ​ក្នុង​ផែនដី​របស់​យើង ៕ បូ​ព៌ា​

×