Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បន្ទាប់ពី​ផ្នែក​ខ្លះ​នៃ​ក្រុងព្រះសីហនុ ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ឯកឧត្តម យន្ត មីន អភិបាលខេត្ត​នេះ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែសីហា ឆ្នាំ​២០១៨​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ទីតាំង​មួយចំនួន តែង​កើតមាន​ជំនន់​ទឹកភ្លៀង​ដូចជា​៖ តំបន់ឆ្នេរ​អូរ​ឈើទាល ផ្លូវ​អិ​ល​វី ផ្លូវ​ស្ពាន​អូរ​១ ផ្លូវ​អូរ​២ និង​អូរ​៥​ជាដើម ដើម្បី​ឈានទៅ​ជួបពិភាក្សា​គ្នា​ជាមួយ មន្ត្រី​បច្ចេកទេស រិះរក​វិធី​ទប់ស្កាត់ ជំនន់​ទឹកភ្លៀង​ឲ្យ​បាន​ប្រសើរឡើង​នៅ​មូលដ្ឋាន​នេះ​៕ ដែន សីមា​

×