Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ​ប្រុស​ម្នាក់ ឡើង​ជា-ន់លើ​ព្រះកេស​រូបសំណាក​ព្រះពុ​ទ្ធ និង​ជុះនោ-ម​ដាក់ បង្ក​រលក​កំហឹ-ង​ពី​មហាជន​ជាច្រើន

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៤ គេហទំព័រ The Next Apple បានចុះផ្សាយពី​ហេតុការណ៍​ដ៏​​ភ្ញាក់ផ្អើល​ និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងមួយ​ នោះគឺ​រូបភាព​អ្នក​ទេសចរ​ប្រុស​ម្នាក់ ​ដែលបង្ហាញឥរិយាបថដ៏ប្រមាថ ខណៈ​​ឈរ​បត់ជើង​តូច​លើ​ព្រះកេសរូប​សំណាក​ព្រះពុទ្ធ​ដ៏​ធំ ដែលធ្វើឲ្យមានការមិនពេញចិត្ត និងរោលកកំហឹង ក្នុងចំណោមមនុស្សក្នុងទ្រង់ទ្រាយធំ ជាពិសេសក្រុមមនុស្សដែលគោរពប្រណិប័តន៍ជំនឿតែម្តង។

យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅឧទ្យានរូបសំណាក Maitreya Stone ប្រាសាទព្រះពុទ្ធធំ Jiazhou Lingyun នៅទីក្រុង Leshan ខេត្ត Sichuan ប្រទេសចិន។ នៅពេល​នោះ​ មាន​ភ្ញៀវ​ទេសចរ​ច្រើន​មក​លេង ប៉ុន្តែ​ស្រាប់តែ​មាន​ភ្ញៀវ​ទេសចរ​ប្រុស​ម្នាក់ បានឡើងលើរបង ហើយឡើងលើតំបន់ខាងលើរូបសំណាកព្រះពុទ្ធ។ បន្ទាប់​មក​ បុរសនោះ​បាន​ប្រឡេះឡេវ​ខោ ហើយ​ឈរ​បត់ជើង​តូច នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ដែល​មាន​ការ​តក់ស្លុត និង​បាន​លើក​ទូរស័ព្ទ​របស់ពួកគេ​ដើម្បី​ថតវីដេអូ។

មន្ត្រី​ប្រចាំការ​នៅ​ឧទ្យានជាតិ​បាន​បង្ហើប​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ពិតជា​បាន​កើតឡើង​មែន​។ តំបន់នេះគឺជាកន្លែងដែលកាមេរ៉ា CCTV មិនអាចថតរូបភាពបាន។ ជា​លទ្ធផល ក្នុង​ពេល​កើតហេតុ មន្ត្រី​ជំនាញ​មិន​បាន​ឃើញ​មាន​អ្នក​ណា​ឡើង​លើ​នោះ​ទេ ដូច្នេះហើយ ក៏​មិន​បាន​ទៅ​ពិនិត្យនោះ​ដែរ ប៉ុន្តែ ​ទទួល​ស្គាល់​ថា វា​ជា​ការ​ខុស​ឆ្គង​ក្នុង​ការ​ងារនេះ។ ទោះ​បី​ជា​យ៉ាងណា បន្ទាប់ពីមានគេរាយការណ៍អំពីករណីនេះ មន្រ្តី​ក៏​បានចុះទៅពិនិត្យ និង​​នាំ​បុរស​នោះ​ចុះ​មក​វិញ។

បុរស​ដែល​បង្ក​ការប្រមាថនេះ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ​​នាំយក​​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ធ្វើការ​វាយតម្លៃ​វិកលចរិតជាបឋម ហើយបើ​​រក​ឃើញ​ថា​បុរស​នេះ​មិន​មាន​ជំងឺ​ផ្លូវ​ចិត្ត​ទេ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

ក្រោយ​វីដេអូ​ឃ្លីប​នៃ​ឧបទ្ទវហេតុ​នេះ ​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ទូលំទូលាយ មនុស្សជាច្រើនបានផ្ទុះកំហឹងចំពោះអាកប្បកិរិយារបស់បុរសនេះ ដោយ​បានលើកឡើង​ថា ​ទង្វើ​របស់​បុរស​នេះ មិន​ត្រឹម​តែ​មើល​ងាយជំនឿ​ប៉ុណ្ណោះ​ទេ គឺថែមទាំងត្រូវបានចាត់ទុកថាកំពុងជាន់ឈ្លី និងបំផ្លាញទៅលើទីតាំងបុរាណ ជាពិសេសរូប​សំណាក​ព្រះ​សិរសា​ជា​ទី​សក្ការៈ ​របស់​អ្នក​ស្រុក រួម​ទាំង​មនុស្ស​ជា​ច្រើន​ទៀត​ដែលគោរពប្រណិប័តន៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×