ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះលោក កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងយកអំណោយរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋចំនួន ៦គ្រួសារ ស្ថិតនៅភូមិ វាលយន្ត ៣គ្រួសារ និងភូមិ ចុងព្រែក ៣គ្រួសារ ក្នុង១គ្រួសារ ទទួលបាន មុង១ កន្ទេល១ ក្រម៉ា១ ទឹកដោះគោ១កំប៉ុង ស្ករស១គីឡូក្រាម អង្ករ២៥គីឡូក្រាម និងថវិកា ៥០.០០០រៀល ។
នៅក្នុងឱកានោះដែរលោក កែរ រដ្ឋា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែលជានិច្ចកាល តែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀងជាពិសេសនោះ ទីណាមានទុក្ខលំបាកទីនោះ ពិតជាមានវត្តមានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក កែរ រដ្ឋា និងលោក ថោង អ៊ុំសុធា បានចូលបុណ្យសពសមាជិកបក្សឈ្មោះ កែវ សារឹទ្ធ ភេទប្រុស ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចំនួន ១៣០.០០០រៀលផងដែរ៕ វ៉ៃកូ