Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតលើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រាជរដ្ឋាភិបាលចំណាយថវិកាឧបត្ថម្ភរហូតដល់ជាង ៣៦.៩ពាន់លានរៀលក្នុងឆ្នាំ២០២៣

រាជធានីភ្នំពេញ ÷ មិនមែនចេះតែនិយាយយកមុខយកមាត់ និងឱ្យរួចផុតតែពីមាត់នោះទេ គឺក្នុងឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សរុបចំនួន ៥៣ ៧៩៧នាក់ (ស្រ្តីមានផ្ទៃពោះ ៤៣ ៦៨៨នាក់) ហើយស្រ្តី និងកុមារមកអនុវត្តលក្ខខណ្ឌបានចំនួន ៤៦១ ៣១៥ករណី សរុបជាទឹកប្រាក់ ចំណាយថវិកាអស់ជាង ៣៦.៩ពាន់លានរៀល។

ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងមួយនេះ បានឱ្យដឹងថា បើយើងសរុបតាំងពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩វិញ ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចំនួន ៧០៥ ៧១៦គ្រួសារ ត្រូវបានចំណាយទឹកប្រាក់សរុបចំនួនជាង ៥លានលានរៀន។

លោក ទៀវ សុគន្ធ បានបញ្ជាក់ថា ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាសម្រាប់ ២៥រាជធានី-ខេត្ត ដែលគ្រួសារទទួលផល សរុបចំនួន ៤៩៥ ៣០៧គ្រួសារ ចំណាយថវិកាចំនួន ១.៧លានលានរៀល និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ប៉ះពាល់ធ្ងន់ធ្ងរពីទឹកជំនន់សម្រាប់រាជធានី-ខេត្ត ចំនួន ១៦ , មានគ្រួសារសរុបចំនួន ៩៩ ១៦៩គ្រួសារ ចំណាយថវិកាជាង ៤៦ ៧៩៩លានរៀល។

អ៊ីចឹង បើយើងងាកមកពិនិត្យមើលការផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងកុមារ ក្នុងឆ្នាំ២០២៣វិញ គឺរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាង ៣៦.៩ពាន់លានរៀល ដើម្បីលើកកម្ពស់សុខមាលភាពមាតា និងទារក៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×