Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសម្រាក និងព្យាបាលជំងឺ មេត្តាសំណង១២ បើកមើលអ្នកជំងឺ រាប់ឆ្នាំហើយ ពេលមានបញ្ហាទើបដឹងថា អត់មានលិខិតអនុញ្ញាត ពីក្រសួងសុខាភិបាល

ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញគេហទំព័រសារព័តមានក្នុងស្រុកខ្លះបាន ចុះផ្សាយអំពីករណីទីតាំងផ្តល់សេវាសុខាភិបាលឯកជនមួយកន្លែង(មន្ទីរសម្រាកព្យាបាល មេត្ដាសំណង់១២)ដែល បានព្យាបាលអ្នកជំងឺជាកុមារ ភេទប្រុស អាយុ ៨ខែ ទម្ងន់ ១១.៣គីឡូក្រាម មានអាសយដ្ឋានភូមិលេខ៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ភ្លាមនោះមន្ទីរសុខាភិបាលបានចាត់តាំងក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុនៅទីតាំងកើតហេតុ មានទីតាំងស្ថិតនៅ ផ្ទះលេខ ២៦៥ ផ្លូវលេខ ៦៤L សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ករណីកុមារជាអ្នកជំងឺ ភេទប្រុស អាយុ ៨ខែ ពិតជាបានចូលមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេត្តា សំណង់១២ ជាមួយរោគសញ្ញាក្តៅខ្លួនមិនធូរស្បើយ។ ឳពុកម្តាយកុមារបាននាំកូនទៅទទួលការព្យាបាលនៅ ទីតាំងខាងលើកាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី គ្រូពេទ្យបានពិនិត្យ ឃើញថាកុមារមានជំងឺគ្រុនឈាម។ លុះព្រលឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កុមារមានអាការៈ ស្វាយមុខ-មាត់ និងដង្ហើមដង្ហក់ខ្លាំង ក៏ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ វេលាម៉ោង ៧ : ៣០នាទីព្រឹក។
កុមារជាអ្នកជំងឺបានទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០ នាទីព្រឹក ក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យគន្ធបុប្ផាបានព្យាយាមជួយសង្គ្រោះអ្នកជំងឺតាមនិយាមបច្ចេកទេសអស់រយៈ ពេល២០នាទី ប៉ុន្តែគួរឱ្យសោកស្ដាយមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយបានទទួលមរណៈភាពក្នុងរោគ វិនិច្ឆ័យ៖ កុមារស្លាប់ពេលមកដល់មន្ទីរពេទ្យ/ Death On Arrival(Entrant Mort)។
ដោយទីតាំងផ្តល់សេវាខាងលើកំពុងដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ក៍ប៉ុន្តែពុំទាន់ ទទួលបានការអនុញ្ញាតជាផ្លូវការនៅឡើយ ហេតុនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធររដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្ដីសម្រេចស្ដីពីការបិទទីតាំងផ្តល់សេវាដែលមានឈ្មោះ(មន្ទីរសម្រាក ព្យាបាល មេត្ដាសំណង់១២) ដោយមូលហេតុទីតាំងនេះពុំទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល។

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ធ្វើ​ឡើង​ទៅ​តាម​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់ ១២ លេខ​៦០៤/២៥ រប ចុះ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៥ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​លោក​វេជ្ជបណ្ឌិត កែវ វិបុល អនុប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​លោក កែវ សុភា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក និង​អាជ្ញាធ​សង្កាត់ ។

មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ស្ថិត​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្នុង​ឱកាស​នោះ​គណៈកម្មការ ក៏​បាន​ប្រគល់​សេចក្តី​ជូន​លោក​វេជ្ជបណ្ឌិត ហ៊ា​ង រតនា ដែល​ជា​ម្ចាស់​ទុន​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់​១២ ផង​ដែរ ។

តាម​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច
ប្រការ​១ ៖ បិទ​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ០១​កន្លែង (​មន្ទីរ​សម្រាក​ព្យាបាល មេត្តា​សំណង់​១២) របស់​លោក វេជ្ជបណ្ឌិត ហ៊ា​ង រតនា ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ ដោយ​មូលហេតុ ពុំ​ទាន់​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

ប្រការ​២ ៖ ប្រធាន​ការិយាល័យ​និយ័ត​កម្ម​សុខាភិបាល ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចតុមុខ និង​លោក វេជ្ជបណ្ឌិត ហ៊ា​ង រតនា មាន​ភារកិច្ច​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ឱ្យ​មាន​ប្រសិទ្ធិ​ភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

បន្ទាប់​ពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ត្រូវ​បាន​បិទ​នៅ​វេលា​ព្រលប់ លោក​វេជ្ជបណ្ឌិត ហ៊ាន រតនា ដែល​ជា​ម្ចាស់​គ្លីនិក បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​អោយ​ដឹង​ថា “​ពេល​នេះ គ្លីនិក​មេត្តា​សំណង់​១២ ត្រូវ​បាន​បិទ​។ ខ្ញុំ​មាន​មនោ​ស​ញ្ជេ​ត​នា និង​អនុស្សាវរីយ៍ ជាមួយ​ទី​នេះ និង​ជាមួយ​អ្នកជំងឺ​នៅ​ទី​នេះ​ច្រើន​ណាស់ ពេល​នេះ បេះដូង​របស់ខ្ញុំ ដូច​ត្រូវ​បាន​កាំបិត​មួយ​ចាក់​យ៉ាង​ជ្រៅ ណាមួយ គឺ​ទិដ្ឋភាព ដែល​ម្តាយ​អោប​សាកស​.​ពកូន​យំ នៅ​ដិតដាម​ចំពោះ​មុខ​ខ្ញុំ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ក្នុង​ឆាកជីវិត​ខ្ញុំ ដែល​ខ្ញុំ​ព្យាយាម​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដោយ​ខ្លួនឯង​ផ្ទាល់​ហើយ និង​បញ្ជូន​ជំងឺ​បន្ត​ដើម្បី​ជួយ​សង្គ្រោះ​ហើយ តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​។ វា​បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ នៅ​ហេតុការណ៍​ទាំងនេះ និង​ជា​ពិសេស នៅ​ពេល​លឺ​ពាក្យ​ថា «​ព្យាបាល​ដើម្បី​លុយ​»​។ ខ្ញុំ​ដឹង​ច្បាស់​អំពី​ខ្លួនឯង ថា​ទឹកចិត្ត​ខ្ញុំ​បែប​ណា ថា​ចង់​ធ្វើ​អ្វី ដើម្បី​អ្វីទស្សនៈវិស័យ​របស់​ខ្លួនឯង​បែប​ណា ខ្ញុំ​លះបង់​អ្វីខ្លះ​។ ពេល​នេះ​ខ្ញុំ​សួរ​ខ្លួនឯង​ថា​តើ ខ្ញុំ​គួរ​បន្ត​ទៀត​ទេ ?​?​? នោះ​សូម​បងប្អូន​វាយតម្លៃ​ចុះ ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា ជា​គ្រូពេទ្យ​បែប​ណា ? បងប្អូន​អាច​ខំ​មិន​បាន​ទាំងអស់ មិន​ថា បងប្អូន​ជា​គ្រូពេទ្យ អ្នក​ស្អប់​ខ្ញុំ អ្នក​ស្រលាញ់​ខ្ញុំ ជា​អ្នកជំងឺ​ខ្ញុំ ឬ​ក៏​មិនមែន បើ​ខ្ញុំ​មើលឃើញ​ថា មាន​ខំ​មិន​ចាប់ពី ៥% ទៅ ថា​ខ្ញុំ​ជា​គ្រូពេទ្យ​មិនល្អ នោះ​ខ្ញុំ​នឹង​បញ្ចប់​អាជីព​ជា​គ្រូពេទ្យ​របស់​ខ្លួន បោះបង់​សញ្ញាប័ត្រ និង​គណៈ​គ្រូពេទ្យ​របស់ខ្ញុំ​ចោល និង​ឈប់​ធ្វើ​ជា​គ្រូពេទ្យ​ពេញ​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លា​.​ប់​។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​នេះ មិនមែន​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​អ្វីមួយ​នោះ​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​រំដោះ​ផ្លូវចិត្ត​របស់ខ្ញុំ ៕រក្សាសិទ្ធដោយ : សុទ្ធលី

×