Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើង១២នាក់ បង្ហោះម៉ូតូនិងស៊ីម៉ាំងលឺ ចំនួន ៩គ្រឿង

កំពង់ស្ពឺ៖ ក្រុមក្មេងទំនើង១២នាក់ ជិះម៉ូតូចំនួន ០៩គ្រឿង ក្នុងនោះករណីបង្ហោះចំនួន ០៣គ្រឿង និងករណីស៊ីម៉ាំងលឺចំនួន ០៦គ្រឿង ត្រូវបានសមត្ថភាពកិច្ចជំនាញចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អនុវត្ដនីតិវិធីបន្ដ។

អនុវត្ដតាមបទបញ្ជានិងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការចុះបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ សុីម៉ាំងប្រែនៗនៅរមណីយដ្ឋានម៉ុងឬទ្ធីសែនជ័យ ស្តិតក្នុងភូមិមហាលំពាំង ឃុំសែនដី ស្រុកសំរោងទងកាលពីថ្ងៃទី 4 ខែកុម្ភៈ 2024 ។

សមត្ថកិច្ចបានធ្វើការឃាត់ក្រុមក្មេងទំនើង១២នាក់ បើកបរចំនួន ០៩គ្រឿង ក្នុងនោះករណីបង្ហោះចំនួន ០៣គ្រឿង និងករណីស៊ីម៊ាំងលឺចំនួន ០៦គ្រឿង ។
1.ឈ្មោះ សុខ ឡេង ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ អ្នកចាក់សាំង នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី ។
2.ឈ្មោះ យ័ន ជីម ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី
3.ឈ្មោះ ឈឺន សុខលី ភេទ ប្រុសអាយុ ១៧ ឆ្នាំ នៅភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី
4.ឈ្មោះ ឈៀង នុន ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ត្រពាំងកោះ ឃុំ រលាំងគ្រើល ស្រុកសំរោងទង។
5.ឈ្មោះ រិន មិនា ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង។

1.ឈ្មោះ ផៃ អ៉ីងឈី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិត្រាវ ឃុំទឹកល្អក ស្រុកគងពិសី។
2.ឈ្មោះ អ៉ី វ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ដាំបន្លែ រស់នៅភូមិអន្លុងពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង ។
3.ឈោះ ឌុំ ជឺ ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស រនៅភូមិអន្លុងពពាយ ឃុំក្រាំងពិល ស្រុកសំរោងទង ។
4.ឈ្មោះ ម៉ន សម្បត្តិ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរធ្វេីការរោងចក្រ នៅភូមិ អង្គរាំង ឃុំ ប្រឹងត្រាញ់ខាងជេីង ស្រុក សំរោង ខេត្តតាកែវ ។
5.ឈោះ កន វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរធ្វេីការរោងចក្រ នៅភូមិ ព្រៃថ្កូវ ឃុំ ព្រះនិព្វាន ស្រុកគងពិសី។
6.ឈ្មោះ រ៉េត សុខដា ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ យោធា នៅភូមិទឹកអាសី ឃុំមានជ័យ ស្រុកសាមគ្គីមុនី ។
7.ឈ្មោះ សុខ ភក្ដី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ នៅផ្ទះនៅភូមិ ព្រៃល្វា ឃុំ ព្រះនិព្វាន ស្រុកគងពិសី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×