Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការថា្នលអប់រំ សាលាឌីជីថល

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការថ្នាលអប់រំ សាលាឌីជីថល (#SalaDigital) ដែលមានអាសយដ្ឋាន https://sala.moeys.gov.kh សម្រាប់គាំទ្រដល់ការបង្រៀន-រៀន ស្របទៅតាមបរិបទថ្មី នៃការអប់រំ បែបឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា. ២០២៣-២០៣៥ ប្រកបដោយបរិយាប័ន្ន គុណភាព និងស័ក្ដិសិទ្ធិភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ថ្នាលអប់រំ សាលាឌីជីថល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និង ប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការបង្រៀន-រៀន តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា ដែលផ្ដល់ភាពងាយស្រួលដល់គ្រឹះស្ថានសិក្សា គ្រូបង្រៀន និងសាធារណជនទូទៅក្នុងការបង្កើត សាលារៀននិម្មិត និងបង្កើតវគ្គសិក្សានានា នៅលើថ្នាលសាលាឌីជីថល សម្រាប់សិស្សានុសិស្សចូលធ្វើស្វ័យសិក្សា ដោយសេរីមិនគិតថ្លៃ គ្រប់ពេលវេលា និងទីកន្លែង។ ថ្នាលអប់រំ សាលាឌីជីថល ក៏បានផ្ដល់ភាពងាយស្រួលដល់អ្នក ប្រើប្រាស់ ក្នុងការស្វែងរកឯកសារឌីជីថល តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្តមសិក្សា ដោយ អាចធ្វើការស្វែងរកតាមរយៈពាក្យគន្លឹះ ប្រភេទក្រុមមុខវិជ្ជា ប្រភេទវគ្គសិក្សា និងកម្រិតថ្នាក់ជាដើម។

ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយក គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលទៅបង្កើតសាលារៀននិម្មិត វគ្គសិក្សា និង បង្ហោះស្នាដៃសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាស្ត្រាចារ្យ នៅក្នុងថ្នាលអប់រំ សាលាឌីជីថល ដើម្បីឱ្យ ធនធាន ឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ីនធឺណិត សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ និង ស្វ័យសិក្សារបស់សិស្ស និស្សិត និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×