ស្ត្រីមានជំងឺស្វិតដៃជើងអាយុ ៤០ ឆ្នាំ នៅទីក្រុង Taiyuan រដ្ឋធានីនៃខេត្ត Shanxi ប្រទេសចិន ដែលមានចំណង់ចំណូលចិត្តគ្មានទីបញ្ចប់ចំពោះការគូរគំនូរ មកទល់ពេលនេះ បានលក់ស្នាដៃដ៏អស្ចារ្យរបស់នាងជាង ៧០ ប្រភេទ នៅលើអ៊ិនធរណេត ។
Zhang Junli អាយុ ៤០ ឆ្នាំ រស់នៅខេត្ត Taiyuan ខេត្ត Shanxi ប្រទេសចិន ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានជំងឺរលាកសន្លាក់ នៅអាយុ ៦ ឆ្នាំ ។ ប៉ុន្តែ នៅអាយុ ៨ ឆ្នាំ នាងក៏ចាប់ផ្តើមពិការទាំងស្រុង ហើយត្រូវចំណាយជីវិតបែបនេះនៅលើគ្រែរហូតមកទល់ពេលនេះ ។
Zhang បានគូររូបតាមរយៈចលនាដៃរបស់នាង ដោយពឹងលើលើស្មារបស់នាង ព្រោះតែកដៃរបស់នាងត្រូវពិការ ។ ដំបូង នាងបានគិតថា សមត្ថភាពក្នុងការគូររបស់នាងនឹងមិនល្អទេ ។
នាងចាប់ផ្តើមរៀនគូរគំនូរប្រេងនៅឆ្នាំ ២០១៥ ដោយមានការណែនាំពីគ្រូបង្រៀនជំនាញម្នាក់ ។ នាងបានគូរគំនូរជាង ៣០០ ផ្ទាំង និងជាម្ចាស់ហាងគំនូរអនឡាញនៅលើ WeChat, ទីកន្លែងជាកន្លែងដែលនាងបានលក់ស្នាដៃគំនូរដ៏ស្រស់ៗស្អាតរបស់នាង ។
អ្នកលេងអ៊ីនធើរណេតជាច្រើន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងរបស់ Zhang ហើយពួកគេក៏បានទិញទិញរូបគំនូររបស់នាងផងដែរ ។ Zhang ក៏បាននិពន្ធរឿងប្រលោមលោកនៅលើគណនី WeChat របស់នាង និងបានរៀនភាសាអង់គ្លេសរៀងរាល់ថ្ងៃ ជាមួយមិត្តភក្តិរបស់នាង។ នាងសង្ឃឹមថា រូបគំនូរទាំងអស់របស់នាង នឹងដែលអាចត្រូវបានរក្សាទុកដោយមនុស្សជំនាន់ក្រោយៗ ៕ ចន្ទី (twoeggz)