ខេត្តកំពង់ចាម: មនុស្សមួយក្រុមបាននាំគ្នាផឹកស្រាស តាំងពីល្ងាចរហូតដល់យប់ស្ថិតនៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ។ ដោយស្រាចូលខ្លួនម្នាក់បានកាន់កាំបិតផ្ទះមកកំញោយម្នាក់ទៀត ក្នុងវង់ផឹកស៊ីធ្វើឲ្យមានជម្លោះពាក្យសម្ដីកើតឡើង ហើយភាគីដែលរងការគំរាមនោះបានទាញម៉ូតូ ជិះទៅផ្ទះទាំងប្រញាប់រួចយកកាំបិតង៉ុកមកដល់ហៅអ្នករងគ្រោះ ចេញមកក្រៅវាយគ្នាដោយកាប់ត្រូវមួយកាំបិតចំក្បាលខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់។ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់។ ចំណែកជនបង្កវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីសួរនាំ។ ចំណែកមួយករណីទៀត នៅក្រុងកំពង់ចាមចេញពីក្លឹបក្រុមស្ទាវបង្កជម្លោះកាត់ដាច់ដៃម្ខាង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា: ជនសង្ស័យដែលជាអ្នកបង្កឈ្មោះមុតសីហាអាយុ៤២ឆ្នាំ ចំណែកអ្នករងគ្រោះវិញឈ្មោះហេងសម្បត្តិហៅអារ៉ាត់ អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះដល់ផ្ទះកើតហេតុឈ្មោះនៅ អុល ដោយបានសួរនាំសាក្សីនិងបានប្រញាប់បញ្ជូនអ្នករងគ្រោះមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែដោយស្ថានភាពរបស់ក្បាលធ្ងន់ពេក ក៏បញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តហើយដឹងទៀតថា នៅពេលមុនកើតហេតុគេឃើញមានមនុស្សប្រុសចំនួន៤នាក់ បាននាំគ្នាផឹកស៊ីតាំងពីពេលល្ងាចថ្ងៃទី៦កុម្ភៈ ដោយផឹកស្រាសអស់ចំនួន៤លីត្រ រហូតដល់វេលាម៉ោង១០និង១៥នាទីយប់ នៅចំណុចភូមិស្រែព្រាល ឃុំស្វាយទាបស្រុកចំការលើ។ ដោយសារតែស្រាចូលខ្លួនច្រើនពេក។ អ្នករងគ្រោះបាននិយាយឌឺដងដាក់ជនបង្ក ដោយក្នុងដៃកាន់កាំបិតកុំញោញ
បណ្ដាលឱ្យប្រកែកគ្នាទៅវិញទៅមក។ បន្ទាប់មកគេឃើញជនបង្កតេងម៉ូតូជិះទៅផ្ទះ ដែលមានចម្ងាយប្រមាណ៤០ ឲម៉ែត្រលុះពេលត្រឡប់មកវិញ មានកាំបិតង៉ុកនៅក្នុងដៃហ្នឹងបានស្រែកហៅអ្នករងគ្រោះឯងខ្លាំងចេញមកវាយគ្នា។ ដោយឮបែបនេះអ្នករងគ្រោះមានមាឌរាងមាំផង ក៏ដើរចេញទៅទាំងដៃទៅមិនមានកាន់អ្វីនោះទេ។ ដំបូងគេឮសូមសម្លេងប្រកែកគ្នាទៅវិញទៅមក បន្តិចក្រោយមកអ្នករងគ្រោះត្រូវបានរងដោយការកាប់មួយកាំបិតចំក្បាល ផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដោយឈាមហូរស្រោចពេញខ្លួនប្រាណ ក្រុមគ្រួសារអ្នករងគ្រោះបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកនិងនាំបន្តមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តទាំងយប់។ ឯជនបង្កវិញត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយដករហូតបានកាំបិតងងុកមួយនៅក្នុងដៃ។

ចំណែកករណីទីពីរវិញ នៅវេលាម៉ោងជាងពីរយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី៧កុម្ភៈឆ្នាំ២០២៤ ក៏មានយុវជនចំនួនពីរក្រុម បានចេញពីក្លឹបមួយកន្លែងបង្កជម្លោះគ្នា ហើយបានជិះម៉ូតូមកជួបគ្នានៅកន្លែងមួយក្នុងក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានវាយកាប់គ្នាទៅវិញទៅមក ជាហេតុបណ្ដាលឲ្យយុវជនម្នាក់ ដាច់ប្រអប់ដៃឆ្វេងជ្រុះមកលើដីនិងដាវមួយខ្ទៀតជ្រុះនៅក្បែររបងសាលារៀន។ អ្នករងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ជាមួយនោះដោយមានការអន្តរាគមន៍ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ជនបង្កម្នាក់ត្រូវបានចាប់ខ្លួន កំពុងតែសួរនាំនៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី