Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅបុក​ចំ​គល់​ឫស្សី​នៅលើ​គោយន្ដ បណ្ដាល​ឲ្យ​ជង់​ធ្លាយ​បំពង់​ក​ស្លាប់​

spot_img

​​ភ្នំពេញ ​៖ បុរស​ម្នាក់ បានជា​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ពី​ខាងក្រោយ គោយន្ដ​ពេញទំហឹង​​ដែល​ដឹក​ឫស្សី​បណ្ដាល​ឲ្យ​ជង់​ធ្លាយ​បំពង់​ក​ដួល​ស្លាប់​ភ្លាមៗ នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ខាងត្បូង​ប៉ុស្តិ៍​បាក់​ខែង ក្នុង​ភូមិ​ក្តី​ចាស់ សង្កាត់ បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​បានឲ្យដឹងថា បុរសរងគ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​នេះ មានឈ្មោះ ផាត់ សុខ​លីន អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​​ស្នាក់នៅ​ភូមិ​ថ្មី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​បើក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់​ចាម​ 1F-1857 ។​

​មន្ត្រី​នគរបាល​បានឲ្យដឹង​ទៀត​ថា បើ​តាម​ប្រជាពលរដ្ឋ នៅ​មុនពេល​កើតហេតុ បានឃើញ​គោយន្ត​ដែល​ដឹក​ឫស្សី​ពេញប្រៀប​ ​ហើយ​ម៉ូតូ​រងគ្រោះ បាន​បើក​ស្រប​ទិស​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ពី​ត្បូង​ទៅ​ជើង ដោយ​គោយន្ត​បើក​ពី​ខាងមុខ​​ម៉ូតូ​បើក​ពី​ខាង​ក្រោយ ខណៈ​មក​ដល់​ចំណុចកើតហេតុ ម៉ូតូ​ជនរងគ្រោះ​បាន​ជ្រុល​ចង្កូត​ទៅបុក​ពេញទំហឹង ចូល​ចំ​ពីក្រោយ​គល់​ឫស្សី​ ​ដែល​នៅ​ពីលើ​គោយន្ដ បណ្តាល​ឲ្យ​ម៊ុ​តជង់​ក​ធ្លាយ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ធ្វើការ​វាស់វែង និង​យក​គោយន្ដ​ដឹក​ឫស្សី ម៉ូតូ​រងគ្រោះ​​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕ ​ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×