Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តក្រចេះ ៖ កូនផ្សោតកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី ១១ កុម្ភៈ

spot_img

ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានប្រកាសអបអរសាទរចំពោះកូនផ្សោតទើបកើតថ្មី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់អន្លង់ផ្សោតខេត្តយើង។ កូនសត្វផ្សោតមួយក្បាលនេះ មានអាយុប្រមាណជា០២ថ្ងៃបុណ្ណោះ ដែលត្រូវបានប្រទះឃើញ នៅវេលាម៉ោងប្រមាណ ១០:៤៥ នាទីថ្ងៃត្រង់ ដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។

បើតាមប្រភពពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោងប្រមាណ ១០ និង៤៥នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់កាំពី ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះស្ថិតក្នុងហ្វូងសត្វផ្សោត ០៦ក្បាល ផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលកើតក្នុងឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×