Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យអ្នកបើករថយន្តបុកម៉ូតូស្លាប់ម្នាក់ របួស២នាក់ នៅផ្លូវ៦០ម៉ែត្រ ហើយរត់គេច សូមចូលខ្លួនមកសារភាព និងដោះស្រាយ

spot_img

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លា ប់ ក្មេងស្រីចំនួន០១នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី។

សូមរំលឹកថា បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៌ស(មិនចាំផ្លាកលេខ) បើកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះប៉ើងខ្ទាតបោកនឹងថ្នល់​ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់​ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទើរទាំងស្រុង​ ហើយបន្ថែមល្បឿនបើក​រត់បាត់ ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន​ ហៅផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកើតថ្នល់) ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់​ ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤​នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ ។ (នៅទល់មុខចំណុចកើតហេតុ​ឃើញមានកាមេរ៉ាសុវត្ថិភាពបំពាក់លើបង្គោលភ្លើង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន​) ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ​ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ​ ក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ​ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក​បានផុតដង្ហើមស្លាប់ទៅហើយ​ មិនអាចជួយសង្គ្រោះជីវិតបានទេ​ ។
បុរសជាឪពុកឈ្មោះ សោម​ សីហាក់​ អាយុ​៣៥ឆ្នាំ រងរបួសធ្ងន់​ ជាអ្នកបើកម៉ូតូ​អាគប់ CUP-50 ស៊េរីចាស់​ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម​ សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ​ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក​ ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ​ ធ្វើការតាមជំនាញបន្តទៀត​ ។

បច្ចុប្បន្ន​សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី​ នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ​ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យទេ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×