Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រីស្រស់រូបរាងស្អាត បែរជាមកលួចម៉ូតូគេបានសម្រេច ហើយម្ចាស់តាមទាន់ ស្រែកផ្អើលសមត្ថកិច្ចឃាត់ចាប់ខ្លួនបានភ្លាមៗ

spot_img

ភ្នំពេញ ៖ នារីស្រស់ស្អាត់ម្នាក់ ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកកំពិស ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ពីផ្ទះលក់នំបុ័ងមួយកន្លែង ស្ថិតនៅភូមិព្រែករទាំងសង្កាត់ ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង០០នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ងាំ រ៉ហ្សា អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ។
ចំណែកនារីដែលជាជនសង្ស័យខាងលើមានឈ្មោះ សុខ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

យោងតាមសម្តីយុវតីដែលជាម្ចាស់ម៉ូតូខាងលើ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុនារីសង្ស័យខាងលើ បានដើរចូលមកនិយាយលេងជាមួយនាង ហើយបានកម្មង់ឲ្យរូបនាងកៀបនំបុ័ងសាំងវិចឲ្យរូបគេ ខណ:យុវតីខាងលើដើរចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ-1CN-7719 ដែលម្ចាស់បានចតទុក្នុងផ្ទះ ហើយបានជិះរត់គេខ្លួនបាត់ មួយសន្ទុះយុវតីរងគ្រោះបានបាត់អ្នកទិញនំបុ័ង និងបាត់ម៉ូតូរបស់ខ្លួន ក៏បានហៅបងប្រុសរបស់នាងឲ្យជិះតាមរក ក៏ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូរបស់នាង នៅម្តុំស្ពានព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ហើយបានស្រែកឆោឡោផ្អើលសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូខាងលើនេះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សួងសាម

spot_img
×