ទន្លេមេគង្គលើ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គលើ ដោយស្ថានទឹកជំនន់នៅទន្លេមេគង្គលើ បានបន្តស្រុកចុះជាបន្តបន្ទាប់ កាលពីថ្ងៃទី៣ខែសីហា ។
ក្រសួងជំនាញ បានបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គ ស្ទឹងត្រែង បានស្រកមកនៅក្នុងកម្ពស់ ១០,៤៥ម៉ែត្រ ។ ទន្លេមេគង្គក្រចេះ ស្រកចុះមកនៅក្នុងកម្ពស់ ២១,៦៩ម៉ែត្រ ខណៈដែលកម្រិតត្រូវប្រកាសអាសន្ន ២២,០០ម៉ែត្រ និងទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់១៥,១២ម៉ែត្រ ។
ចំណែកស្ថានភាពកម្ពស់ទឹកទន្លេ ក្នុងថ្ងៃទី៣ គឺ ទន្លេមេគង្គស្ទឹងត្រែង កម្ពស់១០,៤៧ម៉ែត្រ ទន្លេមេគង្គក្រចេះ កម្ពស់ ២១,៧២ម៉ែត្រ ទន្លេមេគង្គកំពង់ចាម កម្ពស់១៥,១២ម៉ែត្រ ទន្លេបាសាក់ចតុមុខ កម្ពស់៩,១៥ម៉ែត្រ ទន្លេមេគង្គអ្នកលឿង ៦,៥៧ម៉ែត្រ ទន្លេបាសាក់កោះខែល ៧,៥៧ ម៉ែត្រ និងទន្លេសាបព្រែកក្តាម កម្ពស់ ៧,៤៨ម៉ែត្រ៕ ដោយ ៖ បញ្ញាស័ក្តិ