រាជធានីភ្នំពេញ ÷ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ទ្រង់មានព្រះរាជបន្ទូលកោតសរសើរថា ទីក្រុងភ្នំពេញស្រស់ស្អាត មានសោភ័ណភាពល្អប្រសើរ ឃើញប្រជាពលរដ្ឋមានសេចក្តីសុខ សប្បាយរីករាយក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរីកចំរើនលូតលាស់លើគ្រប់វិស័យ ព្រមទាំងអំពាវនាវឱ្យរួមគ្នាខិតខំធ្វើយ៉ាងណាឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបែបនេះ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងឱកាសយាងព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់ បំផុត ក្នុង ព្រះ ររាជពិធីសួរសុខទុក្ខ ប្រោស ព្រះរាជទានព្រះអំណោយ ដល់ ក្រុម កម្មករ -កម្មការិនី ប្រមូល សំរាម និង សម្អាត ទីក្រុង ចំនួនជាង ២០០០នាក់ អបអរ សារទរ ទិវាជាតិទីក្រុង ស្អាត ។
ព្រះ រាជពិធី បានប្រារព្ធធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ -កម្មការិនី ប្រមូល សំរាម និង សម្អាត ទីក្រុងមកពីក្រុមហ៊ុន ៣ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / ក្រុមហ៊ុន 800 SUPER/GAEA និង ក្រុមហ៊ុន Mizuda Group Co.,Ltd ។

ព្រះករុណាព្រះមហាក្សត្រ បានអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ សូមចូលរួមអោយបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាបរិស្ថានបៃតងឱ្យបានល្អស្អាត, ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីព្រះរាជាណាចក្រកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជាយើង៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN























