Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ បង្ហាញ​សក្តានុពល​ទេសចរណ៍ ជូន​ប្រតិភូ​ចិន​មក​ពី​ខេត្ត​ជាំ​ង​ស៊ី​

​ព្រះសីហនុ​៖ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានទទួល​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​ខេត្ត​ជាំ​ង​ស៊ី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដោយ​បាន​លើកឡើង​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍ នា​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ជូន​គណៈប្រតិភូ​ចិន បាន​ស្គាល់ និង​ស្នើ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​ប្រជាជន​ចិន ពិសេស​អ្នក​វិនិយោគទុន អោយ​ងាក​មក​ចាប់អារម្មណ៍​ខេត្ត​ព្រះសីហនុ អោយបាន​ទូលំទូលាយ​ថែម​ទៀត​។​

​នា​ឱកាស​នោះ លោក​អភិបាល បាន​រៀបរាប់​អំពី​សក្តានុពល​លើ​គ្រប់​វិស័យ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជា​ពិសេស​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍ និង​កំពង់ផែ​អន្តរជាតិ​ដ៏​ធំ ដែល​អំណោយផល​ដល់​ការងារ​វិនិយោគ​។​

​ព្រម​ជាមួយ​គ្នា​នោះ​ដែរ លោក សុង បាវ​ឡាង លេខាធិកា​រង​ក្រុង ណាន​ឆាង បាន​បង្ហាញ​ទឹកចិត្ត​រីករាយ ចំពោះ​ការទទួល​ស្វាគមន៍ និង​បាន​រៀបរាប់​អំពី​សក្តានុពល​ខេត្ត​ជាំ​ង ស៊ី ជា​ពិសេស​ក្រុង ណាន​ឆាង ដ៏​សម្បូរបែប ជូន​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ បាន​សិក្សា​ស្វែងយល់ អំពី​សកម្មភាព​នៃ​ការវិនិយោគ​របស់​អ្នកវិនិយោគ ខេត្ត​ជាំ​ង​ស៊ី ដែល​បាន​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា នា​ពេល​កន្លង​ទៅ និង​តទៅ​ថ្ងៃ​ខាង​មុខ​ទៀត​។​
​នា​ឱកាស​នោះ​ដែរ ប្រតិភូ​ចិន ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ខេត្ត ជាំ​ង ស៊ី និង​ក្រុង​ណាន​ឆាង អោយ​មក​វិនិយោគ នៅ​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះសីហនុ លើ​វិស័យ​ផ្សេងៗ រួមមាន​វិស័យ​ទេសចរណ៍​ជា​ដើម អោយបាន​ច្រើន​ថែម​នា​ថ្ងៃ​អនាគត​។ ជាងនេះទៀត ក៏​បាន​សន្យាថា នឹង​បង្កើន​ទំនាក់ទំនង និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ខេត្ត​ព្រះសីហនុ ជាមួយ​ខេត្ត​ជាំ​ង​ស៊ី​។​

​ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​តប​ទៅកាន់​គណៈប្រតិភូ​ចិន​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​ស្វាគមន៍​ជានិច្ច នូវ​រាល់​កិច្ចសហប្រតិបត្តិការ និង​ការ​ចងសម្ព័ន្ធភាព រវាង​ខេត្ត​ព្រះសីហនុ ជាមួយ​ខេត្ត​ជាំ​ង​ស៊ី ដើម្បី​អោយ​ប្រទេស​កម្ពុជា​-​ចិន កាន់តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា អោយបាន​ស្អិតរ​មួ​ត​ថែម​ទៀត​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

 

×