Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យភ្លើងប្រច័ណ្ឌ បុរសម្នាក់សម្រេចចិត្តធ្វើបញ្ចប់ជិវិតខ្លួនឯង នៅក្នុងបុរីអិលវី បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះល្វែងក្នុងបុរីអិលវី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៤។

សពបុរសដែលបានចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះ ណឹម ម៉ៃ អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅចំនុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

យោងតាមសម្តីនារីជាគូរស្នេហ៍របស់បុរសខាងលើនេះបានបង្ហើបឲ្យដឹងថា ពួកគេទាំងពីរនាក់ពុំទាន់បានរៀបការជាមួយគ្នានោះទេ តែពួកគេបានស្រលាញ់គ្នារួមរស់នៅជាមួយគ្នាប្រៀបបានដូចជាប្តីប្រពន្ធពេញច្បាប់អីចឹង ដោយមានបងប្អូនទាំងសងខាងទទួលស្គាល់ និងរាប់អានគ្នាទៅវិញទៅមក ដោយមួយរយ:ចុងក្រោយនេះ បុរសដែលជាគូរកំណាន់តែងតែរករឿងប្រច័ណ្ឌ ឃើញនាងនិយាយលេងជាមួយមនុស្សប្រុសផ្សេងមិនបាននោះទេ លុះនៅយប់មុនពេលថ្ងៃកើតហេតុនារីជាគូរស្នេហ៍បានជជែកលេងជាមួយបុរស ដែលជាសន្តិសុខយាមក្នុងបុរីអិលវីខាងលើនេះ ស្រាប់តែបុរសជាគូរស្នេហ៍រករឿងឈ្លោះប្រកែកគ្នាផ្អើលទាំងយប់ លុះព្រឹកឡើងក៏ឡើងចងក សម្លាប់ខ្លួនក្នុបន្ទប់ឡៅតឿស្លាប់បាត់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើនេះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ រក្សាសិទ្ធដោយ ៖ សួងសាម

×