Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកមុខជនដៃដល់ឃើញហើយ ទាហានឈុតខ្មៅរបស់ថៃកំសាកញី មក​ចាប់ដៃទាហានខ្មែរ រួចហើយលួចវាយ ​រត់គេចខ្លួនយ៉ាងលឿន នៅប្រាសាទតាមាន់ធំ

ប្រាសាទតាមាន់ធំ ៖ មុខទាហានកំសាកញីឈុតខ្មៅរបស់ថៃ ដែលលួចវ៉ៃទាហានកម្ពុជាយើងពីក្រោយ និងមិនដឹងខ្លួននៅប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

ម្នាក់​នេះ​ហើយ​ដែល​ជា​ជន​ដៃ​ដល់​ លោម​ៗ​ចាប់​ដៃ​ទាហាន​ខ្មែរ​យេីង​ ហេីយ​ឆ្មក់​វាយ​ទាហាន​ខ្មែរ​នៅ​ពេល​ភ្លេច​ខ្លួន​។ ជន​ម្នាក់​នេះ​ជា​ទាហាន​ឈុត​ខ្មៅ​ថៃ​ ដែល​ចូល​និវត្តន៍ ប៉ុន្តែ​ជន​នេះ​តែងតែ​ចេញ​សកម្មភាព​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ ទាំង​ក្នុង​ប្រទេស​ខ្លួន​ និង​ចេញ​មក​រក​រឿង​ខ្មែរ​នៅ​តាម​ព្រំដែន​។

ឃ្លីបវីដេអូដែលថតបាន​ដោយទេសចរខ្មែរម្នាក់នៅ​ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បាន​បង្ហាញឱ្យឃើញសកម្ម​ភាពទាហាន​ថៃ និងពលរដ្ឋថៃ ម្នាក់ បាន​ព្រួតគ្នា​លួច​វាយមក​លើទាហាន​កម្ពុជា។

រូបភាពបង្ហាញថា ទាហាន​ថៃ បាន​មក​សុំចាប់ដៃទាហាន​ខ្មែរ ដោយ​ចាប់​រលាក់ដៃ បន្ទាប់ជនជាតិថៃម្នាក់ដែលឈរក្បែរនោះ បាន​ចូលច្រាន រីឯទាហាន​បាន​ក្តាប់​ដៃ វាយទៅ​លើមុខ​ទាហាន​ខ្មែរ។ វាយរួច ជន​អសីលធម៌ទាំងពីររូប បាន​នាំគ្នារត់គេច​ខ្លួន​យ៉ាងលឿន។ នេះបើតាម​ការបញ្ជាក់ក្នុងឃ្លីបវីដេអូដែលអ្នកទេសចរថតជាប់ ដែលហេតុការណ៍នេះ បាន​កើតឡើងនៅ​វេលាម៉ោង១០ និង២០នាទី ព្រឹក​ថ្ងៃទី១៣ ខែកក្កដា៕ រក្សាសិទ្ធដោយ : សុទ្ធលី

×