Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី បានលើកឡើងនោះទេ

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ខែកុម្ភៈ ឆ្នាំ២០២៤ បានឆ្លើយតបនឹងការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការ សម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ហើយលោកអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ។

អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញបានលើកឡើងថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធការ សម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាព ល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងនោះទេ និង សូមបញ្ជាក់ជូនសាធារណជនដូចខាងក្រោមៈ

១-ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ដែលកំពុងរស់នៅ និង មកលេងកម្សាន្តនៅក្នុងរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់ ដោយបានចាត់ទុកការងារនេះ មានភាពសារៈសំខាន់ និងចាំបាច់បំផុត។

២- គ្រប់បទល្មើសដែលបានកើតឡើង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយ និងខិតខំស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាប្រព្រឹត្តល្មើសមកផ្តន្ទាទោស តាមនីតិវិធីច្បាប់។ ទន្ទឹមគ្នានោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំយន្តការ ផែនការ និងដាក់ចេញវិធានការផ្សេងៗ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យកាន់តែមាន ប្រសិទ្ធភាព។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ សូមកុំមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព ក្នុងរាជធានីភ្នំពេញី ដូចការ ចេញផ្សាយខាងលើ។
ក្នុងករណីមានបញ្ហាកើតឡើង សូមទំនាក់ទំនងរាយការណ៍អំពីហេតុការណ៍ភ្លាមៗ មកកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលដែលនៅជិតបំផុត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×