Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ដកហូត​រថយន្ត​៨​គ្រឿង ពី​ជនជាតិ​ចិន បើក​មិនមាន​ប័ណ្ណ ត្រឹមត្រូវ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ព្រះសីហនុ ៖ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿងញៀន ត្រួតពិនិត្យ​ជាតិ​ស្រវឹង ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ និង​ប័ណ្ណបើកបរ​មិន​ត្រឹមត្រូវ នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​សីហា ឆ្នាំ​២០១៨​។​

​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ និង​ដកហូត​រថយន្ត ដែល​គ្មាន​ប័ណ្ណបើកបរ​ចំនួន ៨​គ្រឿង ៖ ១-​រថយន្ត​ម៉ាក Starex ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-5197 ។ ២-​រថយន្ត​ម៉ាក Starex ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-3251 ។ ៣-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-6093 ។ ៤-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2M-5849 ។ ៥-​រថយន្ត​ម៉ាក Starex ពណ៌ ស ពាក់​ស្លាក​លេខ​ព្រះសីហនុ​2C-5679 ។ ៦-​រថយន្ត​ម៉ាក Starex ពណ៌ ខៀវ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-9653 ។ ៧-​រថយន្ត​ម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2D-1999 ។ ៨-​រថយន្ត​ម៉ាក cauennes ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ​2H-0537​។​

​រថយន្ត​ទាំងអស់ បាន​យក​មក​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចំនួន ៨​គ្រឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×