ប្រទេសអាល្លឺម៉ង់ កំពុងប្រឈមមុខជាមួយហានិភ័យអាចត្រូវបោះឆ្នោតម្តងទៀត ក្រោយពេលនាយករដ្ឋមន្ត្រី Angela Merkel ប្រកាសថា ដំណើរការចរចាឈានទៅរកការបង្កើតសម្ព័ន្ធភាពរដ្ឋាភិបាលថ្មីបានបរាជ័យ។
កិច្ចប្រឹងប្រែងរបស់អ្នកស្រី Merkal ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្ស៣ បានបរាជ័យ ក្រោយពេលដៃគូ សក្តានុពល គឺគណបក្សប្រជាធិបតេយ្យសេរី (FDP) បានដកខ្លួនពីកិច្ចចរចា ធ្វើឲ្យនាយករដ្ឋមន្ត្រីស្ត្រីរូបនេះបង្ខំចិត្តប្រកាសពីព័ត៌មានអាក្រក់ដល់ប្រធានាធិបតី Frank-Walter Steinmeier នៅថ្ងៃទី ២០/១១ -នេះបើតាម Reuters ។
មុននោះអ្នកស្រីនាយករដ្ឋមន្ត្រីត្រូវបង្ខំចិត្តស្វែងរកវិធី កសាងសម្ព័ន្ធភាពកាន់អំណាចមួយ ក្រោយលទ្ធផលបោះឆ្នោតកាលពីខែកញ្ញា ពុំបានដូចបំណង។ សម្ព័ន្ធភាពឆ្វេងនិយម កណ្តាល COU/CSU របស់អ្នកស្រី Merkal ដំណ្តើមបានតែ ៣៣% សន្លឹកឆ្នោត ក្នុងការបោះឆ្នោតថ្ងៃទី ២៤/កញ្ញា។
ប៉ុន្តែក្រោយការចរចា១ខែ ប្រធាន FDP Christian Lindner ស្រាប់តែប្រកាសភ្លាមៗថា ពុំបន្តចរចាព្រោះមូលហេតុខ្វះ “ជំនឿចិត្តជាមូលដ្ឋាន” សម្រាប់បង្កើតសម្ព័ន្ធភាពជាមួយ COU/CSU និងគណបក្សបៃតង។
បរិបថប្រែប្រួលខាងលើច្រានប្រទេសអាល្លឺម៉ង់ធ្លាក់ក្នុងស្ថានភាពត្រូវប្រឈមនឹងជម្រើស២ ដែលពុំធ្លាប់មានក្រោយសង្គ្រាមលោកលើកទី ២ មក មួយគឺអ្នកស្រី Merkal ត្រូវបង្កើតរដ្ឋាភិបាលភាគតិចជាមួយបក្សបៃតង ឬក៏ប្រធានាធិបតីប្រកាសឲ្យបោះឆ្នោតសារជាថ្មី គ្រាបណ្តាគណបក្សពុំបង្កើតរដ្ឋាភិបាលបាននោះ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយពេលដែលសម្ព័ន្ធមិត្តសក្តានុពលបាក់បែក អ្នកស្រី Merkal សន្យានឹងធ្វើនូវអ្វីៗគ្រប់យ៉ាង ដើម្បីធានាឲ្យប្រទេសអាល្លឺម៉ង់ ឆ្លងផុតពីបណ្តាសប្តាហ៍ដ៏លំបាកលំបិនខាងមុខនេះ៕ សូយន