Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេខ្សែភ្លើង ឈានទៅឆេះផ្ទះលក់គ្រឿងទេសអស់១ខ្នង ខូចខាតធ្ងន់ធ្ងរ

ខេត្តត្បូងឃ្មុំ ÷ ផ្ទះលក់គ្រឿងទេសមួយកន្លែងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅដោយមានផ្សែងហុយខ្មួលខ្មាញ់ទៅលើអាកាស ដែលហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតនៅឃុំក្រែង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនយូរប៉ុន្មាន គេបានឃើញរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែកមួយគ្រឿង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។

ជាមួយនឹងការអន្តរាគមន៍នេះដែរ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំបញ្ជាកម្លាំងចុះមកផ្ទាល់មានរថយន្តចំនួន ៤គ្រឿងទៀត បានចុះមកជួយបាញ់ទឹកពន្លត់ រហូតគ្រប់គ្រងស្ថានការណ៍បានក្នុងរយៈពេល ២ម៉ោង មិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ដំបូង គេបានឃើញភ្លើងឆាបឆេះបន្តិចម្ដងៗរាលដាលកាន់តែធំឡើងនៅផ្ទះរបស់ ឈ្មោះ  ស៊ិន សេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ផេង ស៊ាងហេង អាយុ៤៩ឆ្នាំ រស់នៅភូមិ៤៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ចំពោះការខូចខាតសម្ភារ: មានដូចខាងក្រោម ÷ ១- ឆេះផ្ទះ ១ខ្នង ខ្លះសង់អំពីឈើលើថ្មក្រោម, ២-  ឆេះរថយន្ត០១គ្រឿង ម៉ាក ម៉ាស្តា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 9229 ខូចខាតទាងស្រុង, ៣- ឆេះអីវ៉ាន់ចាប់ហួយលក់ក្នុងផ្ទះទាំងស្រុង សរុបទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ និងទូរស័ព្ទដៃចំនួន ៣គ្រឿង, ៤- ឆេះម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមគ្មានផ្លាកលេខ ៥- ខ្សែ.ក ខ្សែដៃ នឹងជញ្ចៀនធ្វើអំពីប្លាទីន (ចំនួន ៤ដំឡឹង), ៦- ប្រាក់ដុល្លារ ចំនួន ១០០០ដុល្លារ និង៧- ប្រាក់រៀលប្រហែល ២០លានរៀល។ មូលហេតុនៃការឆេះ ទុស្សេខ្សែភ្លើងហើយធ្លាក់មកក្រោមបណ្តាលឲ្យឆាបឆេះអីវ៉ាន់ដែលតាំងលក់ក្នុងផ្ទះតែម្តង។

សមត្ថកិច្ចបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាការពារកុំឱ្យមានគ្រោះអគ្គិភ័យកើតឡើង និងត្រូវមានបំពង់ពន្លត់អគ្គិភ័យដាក់នៅក្នុងផ្ទះ ដើម្បីត្រៀមការពារ ក្រែងមានការឆាបចេះតូចៗអាចជួយបាន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×