Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញនៅឆ្នាំ ២០២៤នេះ

ភ្នំពេញ៖ មន្រ្តីនៃក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករថា នឹងងើបល្អប្រើសើរឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨លានដុល្លារអាម៉េរិក ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាម៉េរិក បើប្រៀបធៀបនឹង ១.៩១៧ល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។

ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាក់ថា ស្របពេលសេដ្ឋកិច្ចសកលនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន ខណៈដែលវិស័យមួយចំនួននៅក្នុងស្រុក បានងើបឡើងល្អប្រសើរផងដែរ ដូចជា វិស័យមិនមែនកាត់ដេរ បាន និងកំពុងបន្តនិន្នការនាំចេញមានកំណើនកើនឡើង, វិស័យទេស​ចរណ៍ នឹងកើនឡើងជាងឆ្នាំ ២០២៣ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរ ជាក់ស្តែងវិស័យកាត់ដេរ នៅក្នុងដើមឆ្នាំ២០២៤នេះ បាននាំចេញមានតម្លៃខ្ពស់ជាងការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

ឯកឧត្តម បន្តថា ចំណែកពាក់ព័ន្ធអ្នកបញ្ជាទិញ និងទាំងអ្នកទិញ ក៏ដូចជា បណ្តារោងចក្រ ពួកគេបានលើកឡើងថា ក្នុងឆ្នាំ ២០២៤នេះ គឺមានសង្ឃឹមច្រើន ដែលបង្ហាញនូវចំណុចវិជ្ជមាននៃការងើបឡើងវិញ ខណៈការផលិតផលិតផលមិនមែនកាត់ដេរ និងវិស័យកសិកម្ម បាន និងកំពុងបន្តក្នុងស្ថានភាពល្អប្រសើរផងដែរ។ ក្រៅពីសកម្មភាពខាងលើ, ក៏មានកត្តាល្អផ្សេងៗសម្រាប់កម្ពុជា ក្នុងនោះរួមមាន ការវិនិយោគផ្ទាល់ពីបរទេស (FBI) ជាក់ស្តែងចាប់តាំងពីឆ្នាំ ២០២១ រហូតមក ដល់ឆ្នាំ ២០២៣ មានការកើនឡើងជាលំដាប់ ក្នុងនោះវិនិយោគិនចិន បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកម្ពុជា និងចិន មានទំនាក់ទំនងយ៉ាងជិតស្និទរវាងប្រទេសទាំងពីរ។

ឯកឧត្តម ក៏បានលើកឡើងពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ សម្រាប់ឆ្នាំ២០២៤នេះ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យ ទាំងក្នុង និងក្រៅប្រទេស ដែលបាន និងកំពុងបង្កការគំរាមមកលើចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍកម្ពុជា ដូចជា ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ការថមថយសេដ្ឋកិច្ចសកល ជាពិសេសបណ្តាប្រទេស ដែលជាដៃគូពាណិជ្ជកម្មកម្ពុជាជាដើម។ កម្ពុជានៅបន្តប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធខាងក្នុងមួយចំនួន ពិសេសភាពប្រកួតប្រជែងនៅមានកម្រិត និងល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងការបន្ត ពឹងផ្អែកខ្លាំងលើតម្រូវការខាងក្រៅ៕

×