Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាពេលថ្មីៗនេះ បានចេញសេចក្តីជូនដំណឹង កោះអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៤ ឱ្យមកបង់ប្រាក់ពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ

បើតាមសេចក្តីជូនដំណឹង, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមជូនដំណឹងដល់ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/ គម្រោង ចំនួន៤ ដូចមានឈ្មោះក្នុងតារាងខាងក្រោម ឱ្យបានជ្រាបថា៖ លោក/លោកស្រី បានប្រកបអាជីវកម្ម អភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយពុំទាន់មានអាជ្ញាបណ្ណពី 2.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុន/គម្រោង របស់ លោក លោកស្រី បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ហើយន.អ.ប. បានចេញ លិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការបង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ ពេលនេះ លោក/លោកស្រី មិនទាន់បានបង់ប្រាក់ផាកពិន័យនៅឡើយទេ។

នាមករណ៍ក្រុមហ៊ុន/ ឈ្មោះគម្រោង គឺ១) ក្រុមហ៊ុន ជីន បៀន វូហ័រ ធាន ប៉ាវ ស៊ីធី ឌីវេឡុបម៉ិន ឯ.ក គម្រោង “Future City” ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ចំនួនទឹកប្រាក់ ផាកពិន័យ ១០០.០០០.០០០ រៀល។ ២) ក្រុមហ៊ុន ហ៊ូយបាង អ៊ិនធើណេសិនណល រៀល អ៊ីស្វេត ឯ.ក គម្រោង “Huangshan International” ស្តិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ផាកពិន័យ ១០០.០០០.០០០ រៀល។ ៣ គម្រោង “ផ្ទះទំនើប ០១” ស្ថិតនៅសង្កាត់ស្លោរ ខណ្ឌកំបូល រាជធានីភ្នំពេញផាកពិន័យ ១០០.០០០.០០០ រៀល។ ៤) ក្រុមហ៊ុន លេមប៊ុនលី ខនស្ត្រាក់សិន ឯ.ក គម្រោង “បុរី ពេជ្រ សំណាង” ស្ថិតនៅសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញផាកពិន័យ ១០០.០០០.០០០ រៀល។

ដូចនេះ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមបទប្បញ្ញត្តិជាធរមាន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមកោះអញ្ជើញ លោក/លោកស្រី ជាម្ចាស់ក្រុមហ៊ុន/គម្រោងខាងលើ មកបង់ប្រាក់ផាកពិន័យតាមរយៈដីកាអមបង់ប្រាក់ផាកពិន័យដែលបានប្រគល់ជូន ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។ ក្នុងករណីនៅតែបន្តគេចវេះមិនអនុវត្តតាមការណែនាំខាងលើ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នឹងចាត់វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×