ភ្នំពេញ៖ រយៈ១០ខែឆ្នាំ២០១៧នេះទំហំពាណិជ្ជកម្មប្រទេសទាំងពីរប្រទេសកម្ពុជា និងវៀតណាមបាន កើនដល់ទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ហើយ គ្រោងពង្រីកទំហំ ពាណិជ្ជកម្ម ឲ្យដល់៥០០០លានដុល្លារ អាមេរិក។
នៅក្នុងវេទិការពាណិជ្ជកម្ម និងវិនិយោគវៀតណាម និងប្រទេសកម្ពុជា កាលពីថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៧នៅសណ្ឋាគារភ្នំពេញ លោកដូ វឹកហឹង អនុ ប្រធាន នាយកដ្ឋានទីផ្សារអាស៊ី- អាហ្វ្រិកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម បានបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្ម នៅកម្ពុជា វៀតណាម មកដល់បច្ចុប្បន្ននេះ មានគម្រោង ចំនួន១៩០ ដែលបានធ្វើ វិនិយោគនៅកម្ពុជាដោយមាន ទឹកប្រាក់ចំនួនជិត៣ពាន់លានដុល្លារ អាមេរិក ។ ក្រោយសកម្មភាពវិនិយោគប្រកប អាជីវកម្ម របស់សហគ្រាសវៀតណាមប្រចាំកម្ពុជាទទួល បានការវាយតម្លៃយ៉ាងខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជាដោយ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្ពុជានាពេល កន្លងមក នេះ ។
លោកបន្តថា៖ ចំណែកការ វិនិយោគពីកម្ពុជាទៅកាន់ វៀតណាម វិញក៏មានការកើនឡើងផងដែរដោយមាន គម្រោង ចំនួន១៨ក្នុងទឹកប្រាក់ចំនួន៥៨លានដុល្លារ អាមេរិក ៕ ដោយ៖បញ្ញាស័ក្តិ