Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីណែនាំ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក ឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ

spot_img

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន បានចេញសេចក្ដីណែនាំ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន បានលើកឡើងថា ដោយពិនិត្យឃើញបញ្ហាប្រឈមក្នុងអាជីវកម្មថ្មអារ និងដោយមានសំណើពីសមាគមថ្មក្រានីតកម្ពុជា និង បណ្តាក្រុមហ៊ុនអាជីវកម្មថ្មអារផង រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យមាន ការប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព សំដៅលើកកម្ពស់ផលិតផលថ្មអារក្នុងស្រុក កាត់បន្ថយការនាំចូល ផលិតផលថ្មអារពីក្រៅប្រទេស កាត់បន្ថយការគរចោលកាកសំណល់ថ្មនៅតាមតំបន់ការដ្ឋានអណ្តូងរ៉ែ តាមរយៈ ការកែច្នៃនិងការប្រើប្រាស់ឱ្យអស់លទ្ធភាព និងរួមចំណែកបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា។

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ២០៦ សជណ. ហធ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាប និងណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈដទៃទៀត ត្រូវពិនិត្យលទ្ធភាពចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋាន សាងសង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក ថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ ។ល។ ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×