Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ កុំបោះបង់ស្ថានភាពភ្លើងតូចតាច បណ្ដោយឱ្យទៅជាគ្រោះមហន្តរាយ

spot_img

ខេត្តកំពង់ចាម ÷ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធិអបអរខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដែលប្រារព្ធធ្វើឡើង នៅបរិវេណព្រលានយន្តហោះ ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អត្ថន័យ នៃការប្រារព្ធពិធីខួបលើកទី៨ ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នាថ្ងៃនេះ គឺចង់បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យមានការគិតគូរ ហើយចូលរួម និងការការពារ ពីបញ្ហាគ្រោះអគ្គិភ័យ ដែលធ្វើឱ្យជីវភាពរបស់បងប្អូនធ្លាក់ចូលក្នុងបន្ទាត់នៃភាពក្រីក្រ។

ជាមួយនេះ គេឃើញមានការចូលរួមពីសំណាក់អភិបាលស្រុក-ក្រុងនានាប្រធានមន្ទីរអង្គភាពនៅជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសិស្សានុសិស្សដោយអាជ្ញាធរក្រើនរំលឹកឱ្យពលរដ្ឋគ្រប់រូបមានការយកចិត្តទុកដាក់ខ្ពស់បង្ការគ្រោះអគ្គិភ័យ។

លោក អ៊ុន ចាន់ដា បានថ្លែងថា តាមរយៈ ការធ្វើបទបង្ហាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទាក់ទងនឹងវិធីសាស្ត្រងាយៗ ដែលយើងគ្រប់គ្នាសុទ្ធតែអាចធ្វើបាន គឺយើងត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំ កុំតក់ស្លត់ ហើយបោះបង់ស្ថានភាព តូចតាច ដែលអាចគ្រប់គ្រងបាន បណ្ដោយឱ្យក្លាយទៅជាគ្រោះមហន្តរាយធំ។

ដូចនេះ យើងត្រូវចូលទាំងអស់គ្នា ជាពិសេស ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនូវវិធីសាស្ត្របង្ការ និងពន្លត់អគ្គិភ័យ និងវិធីសាស្ត្រសង្គ្រោះមនុស្ស ពិសេស កុមារ ជនពិការ និង ចាស់ជរា ពីក្នុងគ្រោះថ្នាក់អគ្គិភ័យ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×