Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីអំពើ ឃាតកម្ម ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្កិចំរើនរិទ្ធ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណី អំពើឃាតកម្ម (ប្រើប្រាស់ដាវកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់) នៅចំណុចស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ នាវ ស្រីហ៊ុច ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ សំ ស៊ី ហៅស៊ីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (មានសារធាតុញឿននៅក្នុងខ្លួន)។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយកន្លងមកជនសង្ស័យធ្លាប់មានទំនាស់ពាក្យសម្តីនិងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែជនសង្ស័យគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោងប្រហែល១៣និង៣០នាទី ជនសង្ស័យបានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំ.បិតដា.វចំនួន០១ដើម ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកចំនួន០៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើសាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនតែម្តង ។

វត្ថុតាងដកហូតរួមមាន:ដាវ ចំនួន ១ដើម ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព ចំនួន ១ អាវផ្កាសាច់ក្រណាត់ដៃវែង ពាក់ធ្វើសកម្មភាពចំនួន ១។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×