Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ” ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជូនដំណឹងដល់ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងចូលរួមជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤ ក្រសួងទេសចរណ៍រួមសហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បី សន្តិភាព និងការអភិវឌ្ឍ”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៧កើត-៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើក ជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចខាងក្រោម៖

១. ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនា សៀមរាប ២០២៤។

២. ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំង សកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

សូមអញ្ជើញ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមទស្សនា និងកម្សាន្តសប្បាយ រីករាយចាប់ពីថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×