ភ្នំពេញ ៖ នៅវេលាម៉ោង ២១និង១០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ដេប៉ូជូលី លក់ឈើគ្រប់ប្រភេទស្ថិតនៅ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន្ត រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង: សុខ ភ័ក្រ្តចិត្ត ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: លក់ឈើ។
មូលហេតុ: កំពុងស្រាវជ្រាវ។ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រx០៨ម៉ែត្រ ។ខូចខាតសម្ភារៈ ឆេះឃ្លាំងដែកប្រក់ស័ង្កសី រួមទាំងឈើអស់ប្រហែល៣០% ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ ០៧ម៉ែត្រ x២៥ម៉ែត្រចំនួន ០១ខ្នងអស់ទាំងស្រុង ។

រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប ។រថយន្តជំនួយអន្តរាគមន៍: រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៤គ្រឿងប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រូប ។រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។រថយន្តអូឡាំព្យាចំនួន ០២គ្រឿន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។រថយន្តបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ៕ រក្សាសិទ្ធដោយ ៖ សាមេត







