ភ្នំពេញ៖បុរសម្នាក់បានជង់ក្បាលផ្ទប់និងដែកស្លាប់ភ្លាមៗខណៈពេលជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តចតស្ងៀមលើចិញ្ចើមផ្លូវ។ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩នឹង ៣០នាទី យប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅតាម បណ្តោយ ផ្លូវជាតិលេខ ០៥ ភូមិ គ្រួសសង្កាត់ សំរោង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។
សព ឈ្មោះ សុី សុខណាន ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងទឹកនឹងជាងភ្លើង រស់នៅនៅឃុំ ព្រែកទទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ មានប្រពន្ធនៅខេត្ត ស្វាយរៀង ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពណ៌សពាក់ផ្លាកលេខព្រះសីហនុ 3A-2404បើក

តាមបណ្ដោយផ្លូវជាតិលេខ ៥ក្នុងទិសដៅពីត្បូងមកជើងហើយក៏បានបើក រថយន្តឈុបអែបកៀនលើចិញ្ចើមផ្លូវហើយក៏ដើចេញពីរថយន្តបាត់មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកឡែតមួយគ្រឿងពាក់ផ្លាកលេខ ស្វាយរៀង 1O-6788 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៥ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទុប់ពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យជុងក្បាលនៅនឹងដែកបែកខួរស្លាប់នៅនិងកន្លែងភ្លាមៗពេលនោះដែរអ្នកបើករថយន្តក៏បានគេចចេញពីកន្លែងកើតហេតុបានស្រមោលទៅ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សាមេត




