Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្ត TUNTRA មិនប្រយ័ត្នជ្រុលបុកពីក្រោយរថយន្តTOYOTARAIZE ប៉ើងកល់លើសួនផ្លូវខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តម៉ាក TUNTRAមួយគ្រឿងបើកបរដោយបុរសម្នាក់មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តម៉ាកTOYOTA RAIZEយ៉ាងពេញទំហឹងប៉ើងទៅមុខកល់លើសួន រងការខូចខាតសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ លើផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តម៉ាTOYOTA RAIZEមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា ELLEN.68 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម ខណះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកTONTRAពាក់ផ្លាកលេខ ភ្នំពេញ 2AY-0571 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របគ្នាពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតបុកពីក្រោយរថយន្ត TOYOTA RAIZE ពេញទំហឹងប៉ើងទៅលើសួនផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខសំណាងល្អមិនបង្កឲ្យប៉ះពាល់ទៅលើអ្នកដ៏ទៃ និងគ្រោះថ្នាក់ដល់មនុស្សខូចខាតតែសម្ភារះសងខាងតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីសងខាងសម្រួលគ្នា ក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់រថយន្ត បង្កម៉ាកTUNTRA សងសំណងទៅលើរថយន្តTOYOTA RAIZEក្នុងការជួសជុល បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត

×