ភ្នំពេញ៖រថយន្តស៊េរីទំនើបម៉ាក LexusCT200hមួយគ្រឿងបើកបរដោយជនជាតិចិនក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករះបង្កាន់ដៃដែកនៅលើផ្លូវល្បឿនលឿន បណ្តាលឲ្យរថយន្តដាច់កង់មុខមួយចំហៀងអូសទៅមុខជាច្រើនម៉ែត្រ ទើបអស់ល្បឿនទៅមុខលែងរួចបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល មនុស្សស្រីចំនួន៤នាក់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១២:៣០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែកម្ភៈឆ្នាំ២០២៤ ស្ចំណុចលើបណ្តោយផ្លូវល្បឿនលឿនកែងនិងផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយជនបរទេសប្រុសស្រីចំនួន៤នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក LexusCT200hមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BS-8680ធ្វើដំណើរចេញពីខេត្ត ព្រះសីហនុមករាជធានីភ្នំពេញ រួចធ្វើដំណើរកាត់តាមបណ្តោយផ្លូវល្បឿនលឿនក្នុទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផងក៏បានទាញចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះបង្កាន់ដៃដែក លើផ្លូវល្បឿនលឿនបណ្តាលឲ្យរថយន្តដាច់កង់មុខមួយចំហៀងអូសទៅមុខជាច្រើនម៉ែត្រទើបរថយន្តអស់ល្បឿនទៅមុខលែងរួច និងបណ្តាលអោយរងរបួសធ្ងន់ស្រាលមនុស្សស្រី៤នាក់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុខាងលើរថយន្តបង្កត្រូវបានយករថយន្តស្ទូចប្រគល់ទៅឲ្យក្រុមហ៊ុ នខាងផ្លូវល្បឿនលឿនដើម្បីរងចាំម្ចាស់មកដោះស្រាយគ្នា សងសំណងនៃការខូចខាតស្ពាននៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត




