ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងបោះមួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹង បាក់ចំនួនមួយកង់ចំណែករថយន្តវិញត្រូវបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២៤ លើផ្លូវព្រះមុនីវង្សក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AJ-8901បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូទទៅខាងឆ្វេងដៃបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់មួយកង់រងការខូចខាត ចំណែករថយន្តបង្កត្រូវបានក្រឡាប់ផ្ងារជើងពេលនោះដែរ ពលរដ្ឋពលរដ្ឋជិតខាងក៏បាននាំគ្នាជួយរុញទម្លាក់ឲ្យដូចដើមវិញ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សខូចខាតតែរថយន្ត និងរបាំងថ្មចំនួនមួយកង់ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។ ចំណែកម្ចាស់រថយន្តបង្កបានគេចេញពីកន្លែងកើតហេតុបាត់ស្រមោល៕ រក្សាសិទ្ធដោយ ៖ សា មេត



