Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកកង់បីដឹកភ្ញៀវងោកមួយភាំង ជ្រុលទៅបុកពីក្រោយរថយន្តLexusRX330

ភ្នំពេញ៖បុរសម្នាក់បានបើកកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវសុខៗ ស្រាប់តែងោកមួយភាំងក៏ជ្រុលចង្កូតទៅបុកផ្ទុប់ពីក្រោយរថយន្ត Lexus RX330 កំពុងតែឈប់រង់ចាំស្តុបក្រហមបណ្ដាលឲ្យបែកកញ្ចក់និងកាងក្រោយខូចខាតយ៉ាងធ្ងន់។

ហេតុការណ៍ខាងលើនេះដែរ បង្កការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ១២:៣០នាទីរំលងអ្រធ្រាតឈានចូលថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ ២០២៤ ចំណុចនៅនឹងស្តុបបូកគោលើផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក LexusRX330 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AP-3091 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចមកកើត ខណៈពេលធ្វើដំណើរមកដល់ចំណុចហេតុបានរង់ចាំស្តុបក្រមនៅក្នុងស្តុបបូកគោ ពេលនោះដែរស្រាប់តែមានបុរសម្នាក់បានបើកកង់បីមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1JT-8144 បានដឹកភ្ញៀវម្នាក់នៅពីក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ស្របទិសគ្នាពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុកផ្ទប់ពីក្រោយរថយន្តLexusRX330 យ៉ាងពេញទំហឹងបណ្ដាលឲ្យបែកកញ្ចក់និងកាងរងការខូចខាតយ៉ាងធ្ងន់ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរខូចខាតតែសម្ភារៈតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួចក៏បានទាក់ទងទៅខាងជំនាញ ឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករងចាំឲ្យភាគីសងខាង ធ្វើការគម្រោងគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×