Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្ដីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តនៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ៥៤៤សំឡេង, គណបក្សកម្លាំងជាតិ ១០៧សំឡេង, គណបក្សឆន្ទៈខ្មែរ ២២សំឡេង និងគណបក្សហ្វ៊ុនស៉ិនប៉ិច ១សំឡេង។

នៅខេត្តកណ្ដាល បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៩២៦ ក្នុងនោះមិនបានការមួយសន្លឹក
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៧៧៩សំឡេងទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន១៣០សំឡេងទី៣៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤សំឡេងទី៤៖ គណបក្សកម្លាំងជាតិ ទទួលបាន១២សំឡេង។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×