Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក រយៈពេល៦ខែ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានាពេលថ្មីៗនេះ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន លើការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កក។

យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកិត្តិយសសូមរំលឹក លោក លោកស្រី ជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នូវការនាំចូលមុខទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម÷ អណ្តាត នៃសត្វគោក្របី បង្កក, ថ្លើម នៃសត្វគោក្របី បង្កក, គ្រឿងក្នុង (Offal) បង្កក ផ្សេងទៀតនៃសត្វគោក្របី ដែលអាចបរិភោគបាន ក្រៅពី អណ្តាត និងថ្លើមផ្តើមនៃសត្វជ្រូក បង្កក , ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពី ថ្លើម នៃសត្វជ្រូក ដែលអាចបរិភោគបាន បង្កក, ផ្តើមនៃសត្វមាន់ បង្កក, សាច់និងគ្រឿងក្នុង (Offal) បង្កក ផ្សេងទៀតនៃសត្វមាន់ ដែលអាចបរិភោគបាន ក្រៅពីស្លាបទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ (Mechanically Deboned or Separated Meat), ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្ស បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬផ្ញើររួច។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលខាងលើ ត្រូវបានលើកលែងចំពោះការនាំចូល របស់គម្រោងវិនិយោគ មានលក្ខណៈ: សម្បត្តិគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×