Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បករអង្គរ បានបើកដំណើរការ ចម្លាក់ សូត្រ របស់ខ្លួនឡើងវិញ ខណៈភ្ញៀវទេសចរបានចាប់ផ្ដើមចូលទស្សនាជាបណ្ដើរៗ 

ខេត្តសៀមរាប ÷ សិប្បករអង្គរ ឬអាទីសង់អង្គរ បានបើកដំណើរការធ្វើហត្ថកម្មវិចិត្ររបស់ខ្លួនឡើងវិញ ទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកទិញផ្សេងៗជាច្រើនទៀត ហើយនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានពិធីបើកសម្ពោធហាងលក់ផលិតផល មួយបើកពង្រីកបន្ថែមដែលជាសញ្ញាបង្ហាញអំពីការពង្រីកវិសាលភាពតាមតម្រូវការភ្ញៀវទេសចរ ។

លោក កាយ ឡូត អគ្គនាយកសិប្បករអង្គរ ឬអាទីសង់អង្គរ បានបង្ហាញក្ដីរំពឹងថា សិប្បករអង្គរបើកសម្ភោធហាងថ្មីនាពេលនេះ  គឺដោយសារ ហាងចាស់ មានទំហំតូច និងត្រូវបានខូតខាតក្នុងអំឡុងពេលបិទខ្ទប់នៃវិបត្តិកូវីដ-១៩។ សិប្បករអង្គរ គឺជាកន្លែងផ្តោតលើសិល្បៈចម្លាក់ច្រើនប្រភេទ និងសូត្រខ្មែរ,  ហើយយើងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនឡើងវិញពីភ្ញៀវទេសចរ បន្ទាប់បើកដំណើរការក្រោយវិបត្តិកូវីដ-១៩ ស្របពេល សន្ទុះរបស់ភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់នៅ ខេត្តសៀមរាប។

បើតាមលោកអគ្គនាយកសិប្បករអង្គរ បានឱ្យដឹងផងដែរថា សិប្បករអង្គរ បានបើកដំណើរការឡើងវិញនៅអំឡុងខែតុលា ឆ្នាំ២០២៣ គឺបើកដំណើរការឡើងវិញទាំងអស់នូវប្រភេទផលិតផល ដែលផលិតករផលិតបាន មានដូចជា ចម្លាក់ពីថ្ម ឈើ ហូល ផាមួង សូត្រ ។ល។

សព្វថ្ងៃនេះ សិប្បករអង្គរ បានព្យាយាមប្រមូលសិប្បករ ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុនពីមុនៗមកវិញ ដើម្បីឱ្យពួកគេត្រឡប់ចូលធ្វើការជាផ្លូវការ ហើយគិតត្រឹមខែកុម្ភៈនេះ មានសិប្បករចំនួន ២៥០នាក់ ហើយ ដែលបានចូលមកធ្វើការវិញ និងកំពុងបន្តហៅសិប្បករ ជាបន្តទៀត។

លោក កាយ ឡូត ថ្លែងទៀតថា សិប្បករអង្គរ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ផ្សេងៗទៀត ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិកូវីដ-១៩ ហើយប្រឹងប្រែងងើបឡើងវិញ ដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។ ពេលនេះ យើងបានឃើញស្រាប់ហើយ ថា រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ បានកៀរគរភ្ញៀវទេសចរ ឱ្យមកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បតិ្តវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ។

ស្របពេលដែលយើងបានឃើញថា ភ្ញៀវទេសចរ គាត់អញ្ជើញត្រឡប់មកវិញជាបណ្តើរៗហើយនោះ ដូច្នេះ ទើបសិប្បករអង្គរ បានរៀបចំដំណើរការ ឡើងវិញនូវគ្រប់ផ្នែកនាពេលនេះ។ ការដំណើរការឡើងវិញនៅសិប្បករអង្គរនេះ ដើម្បីឱ្យភ្ញៀវទេសចរ អញ្ជើញមកទស្សនាពីស្នាដៃវប្បធម៍របស់ខ្មែរ , ហើយក្នុងឆ្នាំ២០២៤នេះដែរ យើងនឹងបើកមជ្ឃមណ្ឌលសូត្រនៅស្រុកពួកមួយទៀត ដើម្បីឲ្យភ្ញៀវទេសចរចូលទស្សនា៕ ពិសិដ្ឋ CEN

×