Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះបញ្រ្ចាស រីឯយុវជនជាសិស្សសាលា ជិះលឿនបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសដែលជិះម៉ូតូបញ្រ្ចាសទិស រងរបួសធ្ងន់

ភ្នំពេញ  ៖ បុរសម្នាក់ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកទៅសង្គ្រោះភ្លាមៗ ខណ:ដែលរូគាត់ជិះម៉ូតូជិះម៉ូតូបញ្ច្រាសទិស   ហើយក៏មានយុវជនម្នាក់ជិះម៉ូតូផ្លូវត្រង់បុកពេញទំហឹង ដោយហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិឬស្សី២ សង្កាត់ស្ទឹងមាយជ័យទី៣ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ចេញពីកាត់សក់ជិះម៉ូតូម៉ាកWave ពាក់ផ្លាកលេខភ្នំពេញ 1CT -3452 បញ្ច្រាសផ្លូវ ស្របពេលនោះក៏មានយុវជនម្នាក់ជិះម៉ូតូម៉ាក MSX ពាក់ផ្លាកលេខ ភ្នំពេញ 1FI -1173 យ៉ាងលឿនជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសបាក់ជើងឆ្វេងម្ខាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកយុវជនរងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×