Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន ៧៦ ម៉ឺនដុល្លារ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយ ឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនចំនួន៣ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រាក់ប្រមាណជា៧៦ ម៉ឺនដុល្លារអាមេរិក ។

លោក តានីណៃ អ៊ុឈើតូបុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លើគម្រោងការលើកកម្ពស់ការអប់រំបរិស្ថានសម្រាប់កុមារតូច ក្នុងក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា អង្គការមិនរកប្រាក់ចំណេញ Nature Center Risen ។ គម្រោងកែលម្អលទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូច របស់សាលាមត្តេយ្យសិក្សារដ្ឋ ក្នុងខេត្តឧត្តរមានជ័យ អង្គការសន្តិស្ម័គ្រចិត្ត (SVA)។ គម្រោងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ នៅក្នុងតំបន់ភូមិភាគឦសាន្តនៃ ប្រទេសកម្ពុជា តាមរយៈការពង្រឹងការអនុវត្តការវះកាត់ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។

លោក តានីណៃ អ៊ុឈើតូបុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពី ឆ្នាំ២០០២ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ពួកគេ ដែលត្រូវបានអនុវត្តនៅក្នុង ប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយ ជាង ១៥០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ។ គម្រោងទាំងនេះបានចូលរួមចំណែក ដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ភារធារីស្តីទីនៃស្ថានទូតជប៉ុន បានជម្រាបជូនដោយសង្ខេបអំពីគម្រោងដែលយើងបានចុះហត្ថលេខានាថ្ងៃនេះ ៖ ទីមួយ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ អនុវត្តដោយអង្គការ Nature Center Risen បរិស្ថាន ចាប់ពីវ័យកុមារភាព ក្នុងប្រទេសកម្ពុជា កាប់មានសេដ្ឋកិច្ច”។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអប់រំ ដើម្បីដោះស្រាយបញ្ហាដែលកាន់តែលំបាកទៅៗ ដើម្បីបង្កើតគំរូអប់រំបរិស្ថានសម្រាប់កុមារ និងមាតាបិតា Asen នឹងជួយដល់ការអប់រំបរិស្ថាននៅក្នុងសាលាមត្តេយ្យក្នុងក្រុងព្រះសីហនុ។ តាមរយៈសកម្មភាព ទាំងនេះ ខ្ញុំសង្ឃឹមថា គណៈកម្មាធិការបរិស្ថាននឹងត្រូវបង្កើតឡើងនៅសាលាមត្តេយ្យ ហើយគ្របង្វឹក ជនជាតិពប៉ុន នឹងអនុវត្តការអប់រំ និងការបណ្តុះបណ្តាលជាក់ស្តែងដល់គ្របង្រៀន។ បន្ថែមពីនេះ ខ្ញុំ ចង់កែលម្អស្ថានភាពបរិស្ថាន ដែលរួមមានសំរាម ដី និងរុក្ខជាតិនៅក្នុងសាលាមត្តេយ្យតាមរយៈការ តម្លើងឧបករណ៍អប់រំមួយចំនួន ឧទាហរណ៍ ផ្ទាំងរូបភាពបំភ្លឺ និងប្រអប់ជីកំប៉ុស។

ទីពីរ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រមាណ ៤១០,០០០ ដុល្លារអាមេរិក សម្រាប់គម្រោងដែល អនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត។ ក្នុងគម្រោងនេះ សកម្មភាពចំនួនបីនឹងត្រូវបានអនុវត្ត៖ (១) ការកែ លម្អអគារមតេយ្យសិក្សា និងសួនកុមារ (២) ការអភិវឌ្ឍសមត្ថភាពគ្រូមត្តេយ្យសិក្សា និងមន្ត្រីរដ្ឋបាល អប់រំ។ល។ និង (៣) ការលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា ចំពោះការអប់រំកុមារតូច នៅក្នុង សាលាមត្តេយ្យរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំមានបំណងចង់កែលម្អលទ្ធភាពទទួលបានការអប់រំ និងគុណភាពនៃ សកម្មភាពអប់រំ ដោយការកែលម្អបរិយាកាសអប់រំ។ លើសពីនេះ ខ្ញុំចង់រួមចំណែកក្នុងការផ្សព្វផ្សាយ លទ្ធភាពទទួលបានការអប់រំផ្នែកមត្តេយ្យសិក្សាដែលមានគុណភាពខ្ពស់ និងស្មើភាពគ្នា ដូចដែលមាន ចែងក្នុង “ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣”។

រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាប្រហែល ១៩០,០០០ ដុល្លារអាមេរិកសម្រាប់ គម្រោងដែលអនុវត្តដោយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និង មណ្ឌលសុខភាព ដោយដាក់មន្ទីរពេទ្យបង្អែកខេត្តក្រចេះជាមន្ទីរពេទ្យស្នូលសម្រាប់ការវះកាត់នៅ ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។ តាមរយៈការលើកទឹកចិត្តបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពឱ្យបង្កើនចំណេះដឹងរបស់ពួកគេក្នុងការវះកាត់ និងការដោះស្រាយបញ្ហា មន្ទីរពេទ្យ បង្អែកស្រុក និងមណ្ឌលសុខភាពនឹងអាចបញ្ជូនអ្នកជំងឺបានឆាប់រហ័ស និងត្រឹមត្រូវទៅកាន់មន្ទីរ ពេទ្យកម្រិតខ្ពស់។ តាមរយៈគម្រោងនេះ ភារធារីស្តីទីនៃស្ថានទូតជប៉ុន សង្ឃឹមថា មិនថាអ្នកជំងឺរស់នៅទីណានោះទេ ពួកគេនឹង អាចទទួលបានការព្យាបាលឆាប់រហ័ស និងត្រឹមត្រូវ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×