Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៤ ខែសីហា​ស្លាប់​២​នាក់ របួស​១៧​នាក់​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ កើតឡើង​ចំនួន ៨​លើក​(​យប់​៤​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ របួសធ្ងន់ ១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល ៧​នាក់​(​ស្រី​៤​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៥​នាក់ (​យប់​១១​លើក​) ។​

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៨​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធំ ៤​គ្រឿង ។ មូលហេតុ​បណ្តាលមកពី ល្បឿន ២​លើក​(២​នាក់​), មិន​ប្រកាន់​ស្តាំ ៣​លើក​, ប្រជែង ១​លើក និង​បត់​គ្រោះថ្នាក់ ២​លើក ។​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ២​លើក ផ្លូវលំ ២​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ៤​លើក ។​ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបន្ទាយមានជ័យ ១​លើក ស្លាប់​១​នាក់ របួស​៣​នាក់​(​ស្រី​២​នាក់​) និង​ខេត្តកណ្តាល ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១-៤ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៣០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០​នាក់ របួស​សរុប ៤៩​នាក់ របួសធ្ងន់ ២៧​នាក់ របួសស្រាល ២២​នាក់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×