Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅបុក LEXLUS .R X300 រងរបួស​យ៉ាងដំណំ​ម្នាក់ឯង​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បានរ​ងរ​បួស​យ៉ាងដំណំ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០​និង​៣០​នាទី នៅលើ​ផ្លូវជាតិ​លេខ​១​ត្រង់ចំនុច​គីឡូម៉ែត្រ​លេខ ១៦០-១៦១ ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​/ ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពី​កើ​តទៅ​លិច​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​RSX C110 ពណ៍​ខៀវ​ស​ពាក់​ស្លាក​លេខ​បាត់ដំបង 1N-6613 បើកបរ​ដោយ​ឈ្មោះ អេង ស៊ីណា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​វាល​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បណ្តាល​ឲ្យ​រងរបួស​ស្រាល​។ (​គ្មាន​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​) បាន​បើកបរ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ប៉ះ និង​រថយន្ត ០១​គ្រឿង​ម៉ាក LEXLUS .RX300 ពាក់់​ស្លាក​លេខ 2N-3771 ពណ៌​ទឹកមាស អ្នកបើកបរ (​មិន​ស្គាល់​អត្តសញ្ញាណ​) បើក​ពី​លិចទៅ​កើត​ក្រោយពី​បុក​ប៉ះ​រួចហើយ​អ្នកបើកបរ​រថយន្ត​បានរ​រត់​គេចខ្លួនបាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​ក្ន្លែងកើតហេតុ​)​។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​មូល​ហេតុដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​អ្នកបើកបរ​ម៉ូតូ C-125 មិន​ប្រកាន់​ស្តាំ​។​

​បច្ចុប្បន្ន អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរ​ទេ​ព្យ​ពន្លឺ​បូព៌ា​បាវិត រីឯ​វត្ថុតាង​ទាំង ០២​គ្រឿង​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​មធ្យោបាយ​ខូចខាត​ស្រាល​ទាំងពីរ​បើកបរ​បាន​៕ វ៉ៃ​កូ​

 

spot_img
×