Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានធ្លាក់ពីលើអាគារ MRESIDENCE បណ្តាលឲ្យស្លាប់ ខណៈដែលសមត្ថកិច្ចចុះមកដល់ ឃាត់បុរសម្នាក់ជាសាច់ញាតិយកទៅសួរនាំ

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់បានធ្លាក់ពីលើអគារ MRESIDENCE មួយកន្លែងទាំងកណ្តាលយប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណាត់ផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះឡុងខឿន ភេទប្រុស អាយុជាង៣០ឆ្នាំ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋរួមទាំងសន្តិសុខនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់បានឮស្នូលសំឡេងបុរសរងគ្រោះ បានធ្លាក់ពីលើអគារ ជាន់ខាងលើមួយកន្លែង បានធ្លាក់មកក្រោមទាំងផ្កាប់មុខ ពេលនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុភា្លមៗផងដែរ។

ប្រភពបន្តពីបុរសត្រូវជាសាច់ញាតិជនរងគ្រោះ បានរៀបរាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុដោយមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុខាងលើ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធFB ហើយក៏បានតេណាត់ជួបគ្នា នៅក្នុងអគារនោះតែម្តង លុះមកដល់ម៉ោងកើតហេតុខាងលើ ដោយមានការអះអាងពីបុរសត្រូវជាសាច់ញាតិ មកជាមួយគ្នាបានឲ្យដឹងបន្ថែមទៀតថា ដោយពួកគាត់បានចាញ់បោកអ្នកដែលនៅក្នុងអគារខាងលើនោះ បានដោះយកខ្សែដៃ និងគ្រឿងអលង្ការអស់មួយចំនួន ទើបជនរងគ្រោះតូចចិត្តក៏លោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ក្រោយមកពលរដ្ឋជិតខាងសមត្ថកិច្ច ចុះមកដល់ក៏បានឃាត់បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងរករឿងលម្អិតបន្តដើម្បីបញ្ជាក់។

គួរបញ្ជាក់ជូនផងដែរថា ក្នុងករណីដែលបុរសម្នាក់ធ្លាក់ពីលើអគារជាន់ខាងលើ ដ៏ខ្ពស់នេះពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសួរនាំបន្ត និងធ្វើការស្រាវជ្រាវទៅតាមក្រោយផងដែរ៕ រក្សាសិទ្ធដោយ ៖ សា មេត

×