Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី១៨ កក្កដា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គោលបំណងសំខាន់នៃការចុះ “បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺ សង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់ នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ជាមួយគ្នានេះក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។

យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×