Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​សំណង់​បាន​លុយ​តិចពេក​បែកគំនិត​កាច់ក​ម៉ូតូ​វិញ​ មិនសូវ​ហត់​ បាន​លុយ​ងាយៗ​

spot_img

​ខេត្តស្វាយរៀងៈ​ ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្ម​កាច់​សោ ក​ម៉ូតូ​របស់​អ្នកដ៍ទៃ​តែ​យក​ម៉ូតូ​ពុំបាន​សម្រេច​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩:១០​នាទី​ព្រឹក​នៅ​ចំនុច​វាលស្រែ​ស្ថិត​ក្នុងភូមិ​តា​ពៅ សង្កាត់​/ ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ មាន​ករណី​ចោរលួច​ម៉ូតូ​បង្ករ​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡុង ឃ្លោក ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​មាន​ទីលំនៅ​ភូមិ​ពោធិ​រស់​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង បានធ្វើ​សកម្មភាព​កាច់​សោ ក​ម៉ូតូ​ម៉ាក​សុ​ី​រួត ពណ៍​ក្រហម​ខ្មៅ គ្មាន​ស្លាក​លេខ​របស់​ជនរងគ្រោះ​ឈ្មោះ ភោក សុ​ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​បាវិត​លើ សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ហើយក៍​បាន​ប្តឹង​មក​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង​បញ្ជូនទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​។​វ៉ៃ​កូ​

spot_img
×