Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ចងករ​សម្លាប់ខ្លួន​ព្រោះ​មានទំនាស់​ជាមួយ​ប្តី​ដោយ​បន្សល់​នូវ​សំបុ​ត្រ​ជាច្រើន​សន្លឹក​ទុកឱ្យ​ប្តី​និង​មេភូមិ មេឃុំ​ជា​ចំណងដៃ

spot_img

​ស្វាយរៀង​ ៖ ​ស្ត្រី​គិត​ខ្លី​ម្នាក់​ដាច់ចិត្ត​ចងករ​សម្លាប់ខ្លួន​ស្លាប់​កូន​នៅ​ក្មេងខ្ចី​ព្រោះ​តែមាន​ជម្លោះ​ជាមួយ​ប្តី​បន្តិចបន្តួច​។​ករណី​ចងករ​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ស្ថិតនៅ​ក្នុងភូមិ​សា​ម៉​ឃុំ​ស្វាយ​រំពា​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ស្វាយ​រំពារ​បានអោយដឹងថា ជនរងគ្រោះ​មាន ឈ្មោះ យឹម សេ​ដា ភេទ​ស្រី​អាយុ​39​ឆ្នាំ​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​សា​ម៉ ឃំ​ុ​ស្វាយ​រំពារ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​បាន​ចង​(​ក​)​សំលាប់​ខ្លួនឯង​ដោយ​ចង​និង​ក្រ​ម៉ា​ពណ៍​ខ្មៅ ចង​ជាប់​ទៅ​និង​ផ្ទោង​ក្នុង​ជង្រុក​ស្រូវ​ខាងក្រោយ​ផ្ទះ​ចំងាយ​3​ម៉ែត្រ​បណ្ដាល​អោយស្លាប់​។​

​មូលហេតុ​បណ្តាលមកពី​មានទំនាស់​ជាមួយ​ប្ដី​បន្តិចបន្តួច​ក៍​ខឹង​ប្ដី​លួច​ទៅ​ចង​(​ក​)​សម្លាប់​ឯង​តែម្ដង​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថាៈ តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​ជំនាញ​ជនរងគ្រោះ​ពិតជា​បាន​ចង​(​ក​)​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​ក្រោយពី​បាន​ចងក​សម្លាប់​ខ្លួនឯង​ហើយ​បាន​បន្សល់ទុក​នូវ​សំបុត្រ​ជាច្រើន​សន្លឹក​ដោយបាន​ប​ង្ក​ប់​អត្ថន័យ​តូចចិត្ត​និង​គ្រួសារ​ដែលមាន​ជម្លោះ​ស្ទើរ​រាល់ថ្ងៃ​ពុំដែល​មាន​ក្តី​សុខ​ឡើយ​។​ វ៉ៃ​កូ​

 

spot_img
×